អភិបាលខេត្តព្រៃវែង អញ្ជើញចុះពិនិត្យវឌ្ឍនភាព និងទីតាំងនៃការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ - BNP

Breaking

Wednesday, July 28, 2021

អភិបាលខេត្តព្រៃវែង អញ្ជើញចុះពិនិត្យវឌ្ឍនភាព និងទីតាំងនៃការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ

នៅថ្ងៃទី២៧  ខែកក្កដា  ឆ្នាំ ២០២១ ឯកឧត្តម  ជា  សុមេធី  អភិបាលខេត្តព្រៃវែង បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព និងទីតាំងនៃការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ  ដើម្បីបង្កើននូវសុវត្ថិភាព បង្ការទប់ស្កាត់ជំងឺចូលក្នុងសហគមន៍អោយកាន់តែមានប្រសិទ្ធភាពខ្ពស់តាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងភូមិសាស្ត្រស្រុកកំចាយមារ ស្ថិតក្នុងឃុំចំនួន៣គឺ ឃុំដូនកឹង ឃុំក្រញូង និងឃុំក្របៅ ដោយមានការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្ត អាជ្ញាធរស្រុកកំចាយមារ លោកប្រធានមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងអ្នកពាក់ព័ន្ធ។


ជាថ្មីម្តងទៀត ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍គោរពថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពប្រជាពលរដ្ឋ និងបានកសាងខឿនការពារសុខុមាលភាពប្រជាពលរដ្ឋខ្មែរប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ តាមរយៈការស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋនាពេលនេះនិងពេលកន្លងផងដែរ។


ឆ្លៀតឱកាសនេះដែរ  ឯកឧត្តមក៏បានថ្លែងអំណរគុណដល់អាជ្ញាធរថ្នាក់មូលដ្ឋានដែលបានបំពេញតួនាទីស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងបម្រើប្រជាពលរដ្ឋបានត្រឹមត្រូវក្នុងពេលផ្តល់សេវាសាធារណៈ ដូចជា ការចេញប័ណ្ណចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ខណៈដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងយ៉ាងកុះករនៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងនេះតាមវិធានណែនាំរបស់សម្ដេចតេជោ នាយករដ្ឋមន្រ្តី គឺ ៣ការពារ ៣កុំ៕




 

No comments:

Post a Comment

Pages