នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត កំពង់ចាម ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរ-អង្គភាពជុំវិញខេត្ត និងពុទ្ធបរិស័ទ បាននាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តចំនួន០៤ ក្នុងក្រុងកំពង់ចាម រួមមាន ៖ វត្តខេមវ័ន(បឹងស្នាយ ) វត្តបទុមរតនៈដីដុះ វត្តសុទស្សនារាមជ្រោយថ្ម និងវត្តជោតរាមបឹងកុក។ ដែលពិធីនេះប្រព្រឹត្តទៅនៅវត្តខេមវ័ន (បឹងស្នាយ) សង្កាត់សំបូរមាស ក្រុងកំពង់ចាម។
សូមបញ្ជាក់ថា៖ ឯកឧត្ដម អ៊ុន ចាន់ដាអភិបាលខេត្ត ព្រមទាំងសហការី បានវេរប្រគេនទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តទាំង០៤វត្ត ដោយក្នុងមួយវត្តប្រគេនទៀនវស្សា ០១គូ អង្គរ ២០០គ.ក ទឹកសុទ្ធ ០៥កេស ទឹកក្រូច ០៥កេស ត្រីខ ០១កេស មី១០ កេស ទឹកត្រី ០៥ យួរ ទឹកស៊ីអ៉ីវ ០៥យួរ ទឹកដោះគោខាប់ ០១កេស ស្ករស ០៥គ.ក តែ ៥គ.ក ចង្ហាន់ ០៩ស្រាក់ ផ្លែឈើ ០៩ កន្ត្រក ទេយ្យវត្ថុ ០៩ និងបច្ច័យមួយចំនួន១.៧០០.០០០រៀល៕
No comments:
Post a Comment