ភ្នំពេញ៖ មន្ត្រីយោធាម្នាក់ដែលបានរួមភេទជាមួយនារីម៉ាស្សា(ភេទទី៣) ក្រោយពីសំរេចហើយ បែរជាអោយលុយគេមិនគ្រប់ ក៏បង្កជាទំនាស់គ្នារហូតដល់លោកយោធាម្នាក់នេះរត់ទៅយកកាំភ្លើងមកបាញ់រះជាច្រេីនគ្រាប់នៅកន្លែងម៉ាស្សាមួយកន្លែងយីហោ លីលី ស្ថិតក្នុងភូមិចំការឪឡឹកទី១ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០នោះ ពេលនេះត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងអាវុធហត្ថ រាជធានីភ្នំពេញតាមចាប់ខ្លួនបានហេីយនៅស្រុកស្រែអំបិល ខេត្តកោះកុង ។
តាមប្រភពព័ត៌មានពីកម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថា ក្រោយពីខ្មាន់កាំភ្លេីងជាមន្ត្រីយោធាម្នាក់បានបាញ់រះចំនួន៦គ្រាប់នៅកន្លែងម៉ាស្សាមួយកន្លែងយីហោ លីលី ភូមិចំការឪឡឹក សង្កាត់កាកាបទី២ ហេីយបានរត់គេចខ្លួនបាត់ ។ ពេលកម្លាំងសមត្ថកិច្ចចុះទៅដល់ចំណុចកេីតហេតុធ្វេីការសួរនាំជនរងគ្រោះដេីម្បីកំណត់មុខសញ្ញាខ្មាន់កាំភ្លេីងរួចរាល់ រហូតមកដល់ថ្ងៃទី០៦ ខែកុម្ភះៈ ឆ្នាំ២០២០ វេលាម៉ោង០៤:០០នាទីល្ងាច កម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានសហការជាមួយកម្លាំងអាវុធហត្ថរាជធានី បានធ្វេីការស្រាវជ្រាវរហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យបាននៅស្រុកស្រែអំបិល ខេត្តកោះកុង។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញយកទៅសួរនាំបន្តរងចាំចាត់ការតាមច្បាប់។
Friday, February 7, 2020
បុរសដែលបាញ់រះជាច្រើនគ្រាប់ រឿងវៃសិច ហើយអោយមិនគ្រប់នោះ ពេលនេះចាប់បានហើយ
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment