មានប្រសាសន៍ក្នុងឱកាសអញ្ជើញជួបសួរសុខទុក្ខ ក្មេងស្រីដែលរងគ្រោះដោយសារចាញ់បោកជនខិលខូចយកទៅលក់នៅប្រទេសថៃ នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ នៅមណ្ឌលគ្រួសារខេត្តប៉ៃលិន ឯកឧត្តមផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានជំរុញដល់មន្រ្តីជំនាញដែលពាក់ព័ន្ធទាំងអស់ ត្រូវរួមសហការគ្នាទប់ស្កាត់ឲ្យបានដាច់ខាត នៅគ្រប់រូបភាព គ្រប់ទីកន្លែង ចំពោះការឆបោកដែលឈានដល់ការប្រព្រឹត្តបទល្មើសជួញដូរមនុស្ស ជាពិសេសស្ត្រី និងកុមារ គឺចាត់វិធានការស៊ើបអង្កេតស្រាវជ្រាវ និងបង្ក្រាបឲ្យបានទាន់ពេលវេលា ព្រោះថាអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ គឺជាបរិបទសាកលដែលនៅតែបន្តកើតមាន អាស្រ័យដោយកត្តាសំខាន់៣ គឺការអប់រំសង្គម ការអនុវត្ត ច្បាប់ នឹងការឆក់ឳកាសពីជនល្មើស។
ឯកឧត្តមអភិបាលខេត្ត ក៍បានណែនាំដល់ក្មួយស្រីទាំង៣នាក់ ដែលបានរំដោះរួចផុតពីការបោកប្រាស់របស់ជនខិលខូច ហើយពេលត្រលប់ទៅស្រុកកំណើតវិញ ត្រូវមានការប្រុងប្រយ័ត្ន កុំឱ្យចាញ់បោកគេទៀត និងត្រូវ ខិតខំរៀន សូត្រយកចំនេះជំនាញ តាមរយៈការគាំទ្រពីមន្ទីរកិច្ចការនារីខេត្ត មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនិតិសម្បទាខេត្ត និងអង្គការឧបត្ថម្ភគ្រួសារកម្ពុជា ដែលជាគ្រូបង្គោល ដើម្បីយកចំនេះដឹង ជំនាញយកទៅអនុវត្ត ប្រកបមុខរបរចិញ្ជឹមជីវិត និងបង្កើនសេដ្ឋកិច្ចគ្រួសារទាំងមូលអោយបានការរីកចំរើនជាបន្តបន្ទាប់។
លោកស្រី ចន្ទ ថាវី ប្រធានមន្ទីរកិច្ចការនារីខេត្តប៉ៃលិន បានឱ្យដឹកថា៖ ក្មេងស្រីរងគ្រោះទាំង ០៣នាក់នេះ ត្រូវបានជនខិលខូចលួងលោម យកទៅលក់ឱ្យថៅកែនៅប្រទេសថៃ ដោយឆ្លងកាត់តាមច្រកស្រុកកំរៀង ហើយត្រូវបានសមត្ថកិច្ចស្រុកកំរៀងឃោតខ្លួន បន្ទាប់មកសមត្ថកិច្ចស្រុកកំរៀងក៍បានប្រគល់ជនរងគ្រោះអោយមកស្នាក់នៅមណ្ឌលគ្រួសារខេត្តប៉ៃលិន ដើម្បីធ្វើការប្រគល់ជនរងគ្រោះជូនដល់ឱពុកម្តាយត្រលប់ទៅផ្ទះរៀងៗខ្លួនវិញ។
សូមបញ្ជាក់ថា៖ ក្មេងស្រីរងគ្រោះទាំង ០៣ នាក់ រួមមាន៖ ទី១/ឈ្មោះ ឈភ ភេទស្រីអាយុ១៨ ឆ្នាំ រស់នៅភូមិព្រៃទប់ ឃុំបឹងសាលាខាងជើង ស្រុកកំពងត្រាច ខេត្តកំពត ទី២/ឈ្មោះ ភគរ ភេទស្រីអាយុ ១៨ ឆ្នាំ រស់នៅភូមិព្រៃទប់ ឃុំបឹងសាលាខាងជើង ស្រុងកំពងត្រាច ខេត្តកំពត និងទី០៣ ឈ្មោះ ធសន ភេទស្រីអាយុ ១៤ ឆ្នាំរស់នៅភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង៕
Saturday, February 1, 2020
Home
ព័ត៌មានជាតិ
អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្រ្តីជំនាញដែលពាក់ព័ន្ធទាំងអស់ ត្រូវរួមសហការគ្នាទប់ស្កាត់រាល់អំពើជួញដូរមនុស្ស ពិសេសស្ត្រី និងកុមារ
អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្រ្តីជំនាញដែលពាក់ព័ន្ធទាំងអស់ ត្រូវរួមសហការគ្នាទប់ស្កាត់រាល់អំពើជួញដូរមនុស្ស ពិសេសស្ត្រី និងកុមារ
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment