ខេត្តតាកែវ៖ នៅព្រឹកថ្ងៃអង្គការ ៥រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ លោកអភិបាលរងខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធទាំង ៣ប្រភេទ បានអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូប្រភេទ DBST ប្រវែងជាង ៣០០០ម៉ែត្រ ចាប់ក្លោងទ្វារវត្តតុំខាងលិច ភូមិត្រាំ ដល់ក្លោងទ្វារខាងកើត ភូមិប៊ិនម៉ៅ ស្ថិតនៅសង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ដែលពិធីនេះក៏មានការអញ្ជើញចូលរួមពីបងប្អូនប្រជាពលរដ្ឋជាច្រើនកុះករ ។
ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយ កិតិ្តបណ្ឌិត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំប្រទេសជាតិ មានការរីកចំរើនលើគ្រប់វិស័យ ជាពិសេសប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ មានផ្លូវ សាលារៀន មន្ទីរពេទ្យ ។ល។ ជាពិសេសប្រមុខរាជរដ្ឋាភិបាលគឺបានផ្ដោតសំខាន់ យកចិត្តទុកដាក់ក្នុងកសាងផ្លូវគ្រប់ទីកន្លែងចាប់ពីទីប្រជុំជន រហូតដល់ជនបទ ព្រោះផ្លូវគឺជាចរន្តឈាមសេដ្ឋកិច្ចមួយដ៏សំខាន់ សម្រាប់បងប្អូនប្រជាពលរដ្ឋ ប្រកបរបបរប្រចាំថ្ងៃ ក្នុងការផ្លាស់ប្ដូរមុខទំនិញរវាងទីប្រជុំជន ដល់ជនបទ។
ឯកឧត្តមអភិបាលខេត្ត បានបន្តថា សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅសងខាងផ្លូវ ដែលធ្វើការស្ថាបនានាពេលនេះ ប្រសិនមានការប៉ះពាល់ដោយប្រការណាមួយ សូមមេត្តាយោគយល់ និងអធ្យាស្រ័យគ្នា ព្រោះការស្ថាបនាគឺមានគោលបំណងតែមួយគត់ គឺចង់បានផ្លូវធំល្អស្អាត ងាយស្រួលធ្វើដំណើរដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសគឺត្រូវចេះជួយថែរក្សាផ្លូវទាំងអស់គ្នា ៕
Tuesday, January 14, 2020
Home
ព័ត៌មានជាតិ
ឯកឧត្តមអភិបាលខេត្តតាកែវ អញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវចាក់កៅស៊ូប្រភេទ DBST ប្រវែងជាង ៣ពាន់ម៉ែត្រ ផ្លូវចូលវត្តតុំ សង្កាត់រកាក្រៅ
ឯកឧត្តមអភិបាលខេត្តតាកែវ អញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវចាក់កៅស៊ូប្រភេទ DBST ប្រវែងជាង ៣ពាន់ម៉ែត្រ ផ្លូវចូលវត្តតុំ សង្កាត់រកាក្រៅ
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment