ខេត្តត្បូងឃ្មុំ៖ នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ នៅមន្ទីររៀបចំដែនដីថ្មីប្រចាំខេត្តត្បូងឃ្មុំ មានរៀបចំពិធី ប្រកាសតែងតាំង លោក សុខរតនា ជាអនុប្រធានមន្ទីររៀបចំដែនដីថ្មីប្រចាំខេត្តត្បូងឃ្មុំ ។ ក្នុងឱកាសនោះ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ បានណែនាំរួមសាមគ្គីខិតខំប្រឹងប្រែងបំរើសេវាវិស័យដីធ្លីជូនពលរដ្ឋឲ្យបានលឿន និងមានប្រសិទ្ធភាពខ្ពស់ ។
ឯកឧត្តម បានជំរុញឲ្យអាជ្ញាធរក្រុងស្រុក រួមទាំងមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ត្រូវបង្កើនកិច្ចសហការឲ្យកាន់តែមានភាពស៊ីជម្រៅ ក្នុងការពិនិត្យតាមដានស្វែងយល់អំពីបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ជាពិសេសជម្លោះដីធ្លីកើតមាន ហើយត្រូវរិះរកគ្រប់មធ្យោបាយដើម្បីដោះស្រាយឲ្យបានសមស្រប ឆ្លើយតបទៅនឹងតម្រូវការចាំបាច់និងសំណូមពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យបានទាន់ពេលវេលាក្នុងគោលដៅទាក់ទាញការជឿជាក់ និងទំនុកចិត្តពីសំណាក់ប្រជាពលរដ្ឋនៅគ្រប់មជ្ឈដ្ឋាន។
Friday, January 31, 2020
ប្រកាសតែងតាំង លោក សុខរតនា ជាអនុប្រធានមន្ទីររៀបចំដែនដីថ្មីប្រចាំខេត្តត្បូងឃ្មុំ
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment