ខេត្តស្វាយរៀង៖ នៅថ្ងៃសុក្រ៨រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង អមដំណើរដោយលោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត លោកប្រធានមន្ទីរ-អង្គភាពជំនាញ ពាក់ព័ន្ធបានអញ្ជើញចុះពិនិត្យការស្ថាបនាច្រាំងទន្លេវ៉ៃគោ(ទំនប់តាណេង)បន្ថែម ផ្នែកខាងជើង នឹងផ្នែកខាងត្បូង ក្នុងនោះចាក់ពង្រីកនូវច្រាំងទន្លេតាមបណ្តោយផ្លូវជាតិលេខ១ភ្ជាប់ពីច្រាំងផ្នែកខាងលិចទៅកើតដល់គល់ស្ពានហាយវេមានប្រវែង២២០ម៉ែត្រ និងផ្នែកខាងត្បូងចាប់ពីច្រាំងខាងលិចដល់គល់ស្ពានតាហោ។
ក្រោមការដឹកនាំក្នុងអាណត្តិរបស់ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត ឯកឧត្តម បានក៏សាងនូវសមិទ្ធផលធំជាច្រើនសម្រាប់កូនចៅជំនាន់ក្រោយ ហើយច្រាំងទន្លេនេះ និងមានការរៀបចំក្រាលការ៉ូឡា សួនច្បារសាធារណៈ ការបំពាក់នូវសម្ភារះហាត់ប្រាណ ការរៀបចំឲ្យមានចំណតរថយន្តសម្រាប់ភ្ញៀវទេសចរណ៍ជាដើម។
សម្រាប់ទីតាំងជាប់របងវិទ្យាល័យស្វាយរៀងផ្នែកខាងជើងជាប់ផ្លូវជាតិលេខ១ ក្នុងពេលឆាប់ៗខាងមុខនេះ និងរៀបចំចាក់ដីបំពេញ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្សពេលចេញពីសាលា ក៏ដូចជាការកែលម្អរសោភ័ណ្ឌភាពនៅទីនោះ។ សមិទ្ធផលទាំងនេះ ក្រោយស្ថាបនារួចរាល់និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងលើកកម្ពស់សោភ័ណ្ឌភាពក្នុងខេត្តឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។
ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង
Friday, January 17, 2020
Home
ព័ត៌មានជាតិ
ឯកឧត្តមអភិបាលខេត្តស្វាយរៀងចុះពិនិត្យការចាក់ដីធ្វើច្រាំងទន្លេវ៉ៃគោ និងទីតាំងចាក់ដីបំពេញជាប់របងវិទ្យាល័យស្វាយរៀងតាមបណ្តោយផ្លូវជាតិលេខ១
ឯកឧត្តមអភិបាលខេត្តស្វាយរៀងចុះពិនិត្យការចាក់ដីធ្វើច្រាំងទន្លេវ៉ៃគោ និងទីតាំងចាក់ដីបំពេញជាប់របងវិទ្យាល័យស្វាយរៀងតាមបណ្តោយផ្លូវជាតិលេខ១
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment