ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ស្នងការនគរបាលខេត្តកណ្តាល - BNP

Breaking

Thursday, January 30, 2020

ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ស្នងការនគរបាលខេត្តកណ្តាល

ខេត្តកណ្ដាល៖ ឯកឧត្ដម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ច សូមចូលរួម ថែរក្សាសន្តិភាព ស្ថេរភាព និងសន្តិសុខ អោយបានគង់វង្ស ព្រោះមានសន្តិភាពទើបមានអ្វីៗទាំងអស់។  ឯកឧត្ដម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ អំពាវនាបែបនេះ ក្នុងឱកាសឯកឧត្ដម អញ្ជើញចូលរួមក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ដែលបានប្រារព្វធ្វើឡើងនៅសាលាខេត្តកណ្ដាល។
ឯកឧត្ដម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បន្តថា ការថែរក្សាសន្តិភាព ស្ថេរភាព និងសន្តិសុខ មិនមែនជាកតព្វកិច្ច អនុវត្តរបស់កម្លាំងនគបាលតែម្នាក់ឯងនោះទេ គឺត្រូវរួមគ្នាពង្រឹងសន្តិភាព ស្ថេរភាព សន្តិសុខ និងសណ្ដាប់ធ្នាប់ ធានាជូនប្រជាពលរដ្ឋប្រកបដោយមានសេចក្ដីសុខ ទាំងផ្លូវកាយ និងផ្លូវចិត្ត។

ឯកឧត្ដម នាយឧត្តមសេនីយ៍ នេត សាវឿន បានផ្ដាំផ្ញើដល់លោកស្នងការ ទើបឡើងតំណែងថ្មី ត្រូវធ្វើការងារឲ្យបានល្អប្រសើរបំផុត មានកិច្ចសហការគ្នាល្អ បំរើប្រជាពលរដ្ឋ ថែរក្សាសុខសន្តិភាព សុខសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋ អនុវត្តន៍ឲ្យបានល្អប្រសើរ នូវគោលនយោបាយភូមិឃុំ-សង្កាត់ មានសុវត្ថិភាព ពិសេសគឺបំរើសេវានានា ដល់ពលរដ្ឋដោយសេចក្ដីរីករាយយកចិត្តទុកដាក់ និងជួយអស់ពីចិត្តអស់ពីថ្លើម។

ឯកឧត្ដម នាយឧត្តមសេនីយ៍ នេត សាវឿន បានសង្កត់ធ្ងន់ថា «សូមកុំយកតួនាទី ទៅការពារផលប្រយោជន៍ផ្ទាល់ខ្លួន និងបក្ខពួក ព្រោះតួនាទីទាំងអស់ ដែលថ្នាក់លើផ្ដល់ជូន គឺដើម្បីបំរើប្រជាពលរដ្ឋ និងការពារប្រទេសជាតិ បើសិនបានតួនាទីហើយ បែរជាទៅធ្វើខុសពីគោលបំណងធំ សូមកុំធ្វើអីល្អជាង»។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល បានវាយតម្លាំខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ ស្នងការនគបាលខេត្ត និងកងកម្លាំងទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្ត ពុះពាររាល់ការលំបាកក្នុងការបំពេញភារកិច្ច អោយសម្រេចបានជោគជ័យ និងស្នាដៃដ៏ធំធេង ជូនខេត្ត ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្ត ក្នុងការលើកកំពស់ សន្តិសុខ សុវត្តិភាព របៀបរៀបរយ ទប់ស្កាត់ និងកាត់បន្ថយបទល្មើស និងចូលរួមកាត់បន្ថភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត អត្តលេខ ៥៣៨៤៩ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ត្រូវបានឡើងកាន់ជា ស្នងការនគបាលខេត្ត ជំនួស លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន អត្តលេខ ០៣៦៤១ អតីតៈស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ទៅបម្រើការងារ ជានាយករង មន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ។









No comments:

Post a Comment

Pages