ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំសេចក្តីព្រាង​ច្បាប់វិសោធនកម្មច្បាប់​ស្តីពីអន្តោប្រវេសន៍នៃព្រះរាជាណាចក្រកម្ពុជា - BNP

Breaking

Monday, January 13, 2020

ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំសេចក្តីព្រាង​ច្បាប់វិសោធនកម្មច្បាប់​ស្តីពីអន្តោប្រវេសន៍នៃព្រះរាជាណាចក្រកម្ពុជា

នាព្រឹកថ្ងៃចន្ទ ទី១៣ ខែមករា ឆ្នាំ២០២០ ក្រសួងមហាផ្ទៃ បើក​កិច្ច​ប្រជុំសេចក្តីព្រាងច្បាប់វិសោធនកម្មច្បាប់ស្តីពីអន្តោប្រវេសន៍នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពសហប្រធាន ឯកឧត្តម សន្តិបណ្ឌិត សុខ ផល ឯកឧត្តម ប៊ុន ហុន និងឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងមន្រ្តីជំនាញផ្នែកច្បាប់ពាក់ព័ន្ធផងដែរ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម សន្តិបណ្ឌិត សុខ ផល បានមានប្រសាសន៍ថា កិច្ចប្រជុំនាព្រឹកនេះ គឹដើម្បីពិភាក្សាពិនិត្យ កែសម្រួលធ្វើវិសោធនកម្មច្បាប់ចាស់ ហើយបើមាន​ចំណុចចាំ​បាច់ដែលឯកភាពគ្នាត្រូវការកែសម្រួលនូវចំនុចច្រើននោះ ការធ្វើវិសោធនកម្មច្បាប់ថ្មីស្តីពីអន្តោប្រវេសន៍នៃព្រះរាជាណាចក្រកម្ពុជានេះ នឹងត្រូវកែតម្រូវទាំងស្រុងនៃច្បាប់ចាស់តែម្តង ដើម្បីឲ្យសមស្របតាមស្ថានភាពបច្ចុប្បន្ននៃប្រទេសកម្ពុជា។ ហើយក្រុមការងារធ្វើសេចក្តីព្រាង និងត្រូវចុះសិក្សាស្រាវ​ជាមួយមន្ទីរ អង្គភាពនានា ព្រមទាំងសិក្សាលើការប្រើប្រាស់​ច្បាប់ស្តីពីអន្តោប្រវេសន៍នៅបណ្តាប្រទេសគំរូមួយចំនួនផងដែរ។

ក្នុងកិច្ចប្រជុំនេះផងដែរ ឯកឧត្តម ប៊ុន ហុន ក៏បានមានប្រសាសន៍​ណែនាំដល់ក្រុមការងារថា ច្បាប់ស្តីពីអន្តោប្រវេសន៍​នៃព្រះរាជា​ណាចក្រកម្ពុជានេះ គឺមានច្បាប់ចាស់មួយរួចហើយ ក៏ប៉ុន្តែយើង​ត្រូវស្រាវជ្រាវរកគ្រប់បញ្ហាទាំងអស់ដើម្បីរកធាតុចូលឲ្យបានគ្រប់ជ្រុងជ្រោយបន្ថែមទៀត ដើម្បីធ្វើវិសោធនកម្មថ្មី។ ឯកឧត្តម បាន​បន្តថា នៅលើពិភពលោក បញ្ហាអន្តោ​ប្រវេសន៍​នេះគឺតែងតែ​មានការ​កើតឡើងនូវបញ្ហាច្រើន និងធ្ងន់ធ្ងរជាងគេ ដូច្នេះ​ក្រុម​ការងារសិក្សាស្រាវជ្រាវត្រូវយកចិត្តទុកដាក់ និង​ប្រមូល​បញ្ហា​ឲ្យបានគ្រប់គ្រាន់ដោយហ្មត់ចត់បំផុត ដើម្បីធានានូវ​ការរៀប​ចំបទ​បញ្ញត្តិថ្មី ធ្វើយ៉ាងណាឲ្យស្របជាមួយបរិបទសង្គម ជាពិសេស​ការវិវឌ្ឍន៍នៃប្រទេសជាតិ។

សូមជម្រាបថា៖ កិច្ចប្រជុំនេះ គឺធ្វើឡើងជាលើកទី២ ដើម្បីពិភាក្សា ពិនិត្យ និងបន្ថែមបន្ថយធាតុចូលនានាក្នុងការរៀប​ចំតាក់តែង​សេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីអន្តោប្រវេសន៍នៃព្រះរាជាណាចក្រកម្ពុជា ឲ្យបានសមស្រមតាមបរិបទរួមនៃការរីក​ចម្រើន​របស់​ប្រទេស។ ជាងនេះទៀត ច្បាស់នេះ មានគោល​បំណងធានា​ការ​គ្រប់គ្រងជនបរទេសគ្រប់រូប នៅក្នុងព្រះរាជាណាចក្រកម្ពុជា និង​មានវិសាលភាពអនុវត្តចំពោះជនបរទេសគ្រប់រូបដែល ចូល ចេញ ឆ្លងកាត់ និងស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា








No comments:

Post a Comment

Pages