អភិបាលខេត្តកំពត បញ្ជាអោយគ្រឿងចក្រកាយដី ដែលរំលោភព្រៃកោងកាងនៅស្រុកទឹកឈូ ត្រូវផ្អាកសកម្មភាពនិងដកចេញវិញអោយអស់ - BNP

Breaking

Tuesday, January 21, 2020

អភិបាលខេត្តកំពត បញ្ជាអោយគ្រឿងចក្រកាយដី ដែលរំលោភព្រៃកោងកាងនៅស្រុកទឹកឈូ ត្រូវផ្អាកសកម្មភាពនិងដកចេញវិញអោយអស់


ខេត្តកំពត៖ នៅថ្ងៃនេះផងដែរ រដ្ឋបាលខេត្តកំពត មានឯកឧត្តម ជាវ តាយ អភិបាលខេត្ត ឯកឧត្តម ឃុន សាវឿន អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ លោក អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុករដ្ឋបាលជលផល បានចុះពិនិត្យទីតាំងចាក់ដីរំលោភចូលព្រៃកោងកាងមួយកន្លែង ស្ថិតក្នុងឃុំព្រែកត្នោត ស្រុកទឹកឈូ ។

ការចុះត្រួតពិនិត្យធ្វើឡើងនៅរសៀល ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ ដោយឯកឧត្តមអភិបាលខេត្តបានបញ្ជាឲ្យគ្រឿងចក្រកាយដីទាំងអស់ផ្អាកសកម្មភាព និងអោយដកចេញវិញផងដែរ ។

ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្តក៏បានលើកបញ្ជាក់ថា អ្វីដែលជាកង្វល់របស់ប្រជាពលរដ្ឋក្នុងសហគមន៍ គឺជាកង្វល់របស់រាជរដ្ឋាភិបាល ដូច្នេះរដ្ឋបាលខេត្តគ្មានអ្វីដែលទុកបណ្ដោយឲ្យការរំលោភបំពានណាមួយ ដែលផ្ទុយនឹងការអនុវត្តច្បាប់នោះទេ។






No comments:

Post a Comment

Pages