ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀងអញ្ជើញជាអធិបតីអបអរសាទរពិធីបិទស្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០១៨-២០១៩ - BNP

Breaking

Saturday, January 25, 2020

ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀងអញ្ជើញជាអធិបតីអបអរសាទរពិធីបិទស្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០១៨-២០១៩

ខេត្តស្វាយរៀង៖ នៅថ្ងៃសុក្រ ១៥រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្ដមម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញជាអធិបតីអបអរសាទរពិធីបិទស្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០១៨-២០១៩ និងលើកទិសដៅសកម្មភាពការងារឆ្នាំសិក្សា២០១៩-២០២០ របស់មន្ទីរអប់រំ យុវជន និងកីឡា ខេត្តស្វាយរៀង ដែរមានការចូលរួមពីលោក សូ សុធាត និងប្រតិភូក្រសួងអប់រំយុវជន និងកីឡា កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកស្រីអភិបាលរងក្រុងស្វាយរៀង លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោក លោកស្រីប្រធាន អនុប្រធានការិយាល័យអប់រំ យុវជន និងកីឡាក្រុង ស្រុកទាំង៨ លោក លោកស្រីនាយក នាយិកា នាយករងវិទ្យាល័យ អនុវិទ្យាល័យ សាលាបឋមសិក្សា នៅទូទាំងក្រុងស្រុកទាំង៨ លោក លោកស្រីមន្ត្រី នៃមន្ទីរ អប់រំយុវជន និងកីឡា ខេត្ត លោក លោកស្រីតំណាងអង្គការដៃគូពាក់ព័ន្ធនានា ។

ឯកឧត្ដមអភិបាលរងខេត្តបានមានប្រសាសន៍ផ្ដាំផ្ញើរទៅកាន់អង្គសន្និបាត ឲ្យយកចិត្តទុកដាក់អនុវត្តឲ្យបានល្អ នូវបញ្ហាគន្លឹះសំខាន់ៗដែលអង្គសន្និបាតបានលើកយកមកពិភ្សាក្នុងប្រធានបទនីមួយៗ និងបានឯកភាពគ្នាដាក់ចេញជាទិសដៅភារកិច្ចសម្រាប់អនុវត្តនៅក្នុងឆ្នាំសិក្សាថ្មី។ បន្តចូលរួមនិងខិតខំអនុវត្តតាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញគឺ ការដឹកនាំ គ្រប់គ្រង អប់រំ បន្ថែមពីនេះការដឹកនាំត្រូវចេះឆ្នៃប្រឌិត មានគំនិតក្នុងការដឹកនាំសាលា ខិតខំពង្រឹងស្ថាប័នទាំងវិន័យ និងឯកសណ្ឋានរបស់លោកគ្រូអ្នកគ្រូ សិស្សានុសិស្សឲ្យមានភាពឯកភាពគ្នាសាកសម្យជាបញ្ញាវ័ន្ត និងជាទំពាំងដ៏ល្អសម្រាប់ស្នងឫស្សី បន្តលើកកម្ពស់មនសិការវិជ្ជាជីវៈរបស់គ្រូបង្រៀន ពង្រឹងការងារការគ្រប់គ្រងព្រមទាំងជំរុញការងារត្រួតពិនិត្យតាមដាន និងអធិការកិច្ចឲ្យបានជាប្រចាំដើម្បីផ្លាស់ប្ដូរឥរិយាបថគ្រូបង្រៀនសម្រាប់អ្នកជំនាន់ថ្មីរបស់យើង ។

ទន្ទឹមនឹងនេះការកែលម្អបរិស្ថានជុំវិញសាលា ក៏ជាចំណុចសំខាន់មួយដែលមិនអាចខ្វះក្នុងការជម្រុញ និងជាបរិយាកាសអំណោយផលដល់ការសិក្សារៀនសូត្ររបស់សិក្សានុសិស្សកាន់តែអារម្មណ៍ប្រសើរឡើងក្នុងការសិក្សា និងរៀនឆាប់ចាប់បាន ឆាប់ចាំ លើសពីនេះថែមទៀតមន្ទីរក៏ត្រូវបន្តពង្រឹងថែទាំកែលម្អ ជួសជុល កសាងអគារសិក្សា និងបំពាក់គ្រឿងសង្ហារឹមសិក្សាឲ្យបានគ្រប់គ្រាន់  ជាពិសេសយកចិត្តទុកដាក់ផ្ដោតលើការសាងសង់បណ្ណាល័យ បន្ទប់ពិសោធន៍ រោងជាង បន្ទប់គេហវិជ្ជា សួនច្បារ សួនបន្លែ សួនជីវៈចម្រុះ ទីលានកីឡា សម្រាប់ជាកន្លែងសិក្សាផង និងអនុវត្តជាក់ស្ដែងផង ស្របតាមគោលការណ៍ផ្សារភ្ជាប់ទ្រឹស្ដីជាមួយនឹងការអនុវត្តន៍។ ម្យ៉ាងវិញទៀតត្រូវចេះធ្វើការវាយតម្លៃការសិក្សា និងខិតខំរិះរកវិធីសាស្ត្រ ថ្មីៗ ល្អៗ បន្ថែមទៀតក្នុងការបង្រៀន ចំណែកឯកត្តាការចូលរួមអប់រំពីមជ្ឍដ្ឋានខាងក្រៅក៏សំខាន់ណាស់ដែរ បើគ្មានការអប់រំប្រៀនប្រដៅ និងការចូលរួមពីសំណាក់អាណាព្យាបាល មាតាបិតាសិស្ស ក្រុមប្រឹក្សាយុវជន និងកុមារបន្ថែមពីលើការបង្ហាត់បង្រៀនរបស់លោកគ្រូ អ្នកគ្រូ។ ការបង្រៀន របស់លោកគ្រូ អ្នកគ្រូ តែមួយមុខ គឺមិនអាចជម្រុញសិក្សានុសិស្សក្លាយជាសិស្សពូកែបានទេ។

ដូចគ្នាផងដែរ លោកគ្រូ អ្នកគ្រូត្រូវបន្តណែនាំដល់សិស្សានុសិស្សឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ ជៀសឲ្យឆ្ងាយពីគ្រឿងញៀន ការសេពគប់មិត្តភក្ដិបងតូចបងធំ និងចូលរួមធ្វើអនាម័យសម្អាតបរិស្ថានជុំវិញបន្ទប់រៀន និងណែនាំអប់រំអំពីការរស់នៅស្អាត។  លើសពីនេះទៅទៀតលោកគ្រូ អ្នកគ្រូក៏អាចណែនាំ អប់រំនូវចំណុចបន្ថែមដល់សិស្សានុសិស្សឲ្យយល់ដឹងពីគុណវិបត្តនៃការប្រើប្រាស់អំពើហឹង្សា ព្រោះវាទាក់ទងនឹងបទល្មើសព្រហ្មទណ្ឌ។

ដូចគ្នាផងដែរមន្រ្តីអប់រំទាំងអស់ត្រូវខិតខំបន្តអនុវត្តឲ្យបានល្អនូវគោលការណ៍អប់រំ គឺសាលារៀនផ្សារភ្ជាប់ជាមួយគ្រួសារជាមួយសង្គមដោយផ្ដល់ឱកាសស្មើៗគ្នា ដល់កុមារដែលមានវ័យសិក្សាបានចូលរៀនគ្រប់គ្នា និងអប់រំពួកគេឲ្យរៀនសូត្ររហូតចប់កម្រិតមធ្យមសិក្សាទុតិយភូមិឬយ៉ាងហោចណាស់បានចប់ថ្នាក់ទី៩។ លើសពីនេះទៅទៀតត្រូវខិតខំ សហការ និងរិះរកវិធានការដោះស្រាយ កាត់បន្ថយឲ្យនៅទាបបំផុត នូវអត្រាត្រួតថ្នាក់ និងអត្រាការបោះបង់ការសិក្សា ។




No comments:

Post a Comment

Pages