ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ចូលរួមសម្ពោធ​មជ្ឈមណ្ឌលជាតិត្រួតពិនិត្យគុណភាពសម្ភារអគ្គិភ័យ - BNP

Breaking

Monday, January 20, 2020

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ចូលរួមសម្ពោធ​មជ្ឈមណ្ឌលជាតិត្រួតពិនិត្យគុណភាពសម្ភារអគ្គិភ័យ

មជ្ឈមណ្ឌលជាតិត្រួតពិនិត្យគុណភាពសម្ភារអគ្គិភ័យ និងវិទ្យា​ស្ថានជាតិត្រួតពិនិត្យអគ្គិភ័យ នៃព្រះរាជាណាចក្រកម្ពុជា បានសម្ពោធ​ដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី១៧មករានេះ ក្រោមអធិបតីភាព អគ្គស្នងការរងនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ដោយមានការចូលរួមពីប្រធាន​នាយកដ្ឋានពន្លត់អគ្គិភ័យ លោកឧត្តមសេនីយ៍ទោ នេត វន្ថា និងប្រធានក្រុមហ៊ុន Cambodian Fairwind Enterprises Company Limited និងអង្គភាពដែលជាប់ពាក់ព័ន្ធនានា​បាន​អញ្ជើញចូលរួមជាច្រើននាក់ផងដែរ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងថា មជ្ឈមណ្ឌល និងវិទ្យាស្ថាននេះគឺបានទទួលការអនុញ្ញាត​ពីរាជរដ្ឋាភិបាល និងស្ថិតក្រោម​ការគ្រប់​គ្រង​របស់ក្រសួង​មហាផ្ទៃ។ ដោយយោងតាម​សេចក្តីប្រកាសរ​បស់ក្រសួង​មហាផ្ទៃ​កាល​ពីខែមករា ឆ្នាំ២០១៨ បានសម្រេចទទួលស្គាល់ មជ្ឈមណ្ឌល​ជាតិត្រួតពិនិត្យគុណភាព ឧបករណ៍សម្ភារ បរិក្ខារ បង្ការ និងពន្លត់អគ្គិភ័យ ដែលមានមជ្ឈមណ្ឌល​ពិសោធន៍​នៅសង្កាត់​គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ របស់ក្រុមហ៊ុន ខេមបូឌាន ហ្វ៊ែវីន អ៊ិនធឺប្រាយលីមីធីត។ ហើយមជ្ឈមណ្ឌលជាតិ​នេះក៏​ស្ថិតនៅក្រោមការណែនាំរបស់ អគ្គស្នងការដ្ឋាននគរបាល​ជាតិផងដែរ ជាងនេះទៀត មជ្ឈមណ្ឌលជាតិនេះ ត្រូវសហការ​ជា​មួយអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងការត្រួតពិនិត្យគុណភាព សម្ភារ បរិក្ខារ បង្ការ និងពន្លត់អគ្គិភ័យនៅតាមគោលដៅ និង​សំណង់​វិស្វកម្មនានា ក្នុងប្រទេសកម្ពុជា៕

ប្រភព៖ អគ្គស្នងការនគរបាលជាតិ





No comments:

Post a Comment

Pages