សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ - BNP

Breaking

Tuesday, January 21, 2020

សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០

ភ្នំពេញ៖ នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃអង្គារ ទី២១ ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរចរណ៍ផ្លូវគោក អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ ដោយមានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងក្រសួងពាក់ព័ន្ធ ប្រតិភូរាជរដ្ឋាភិបាល អភិបាល អភិបាលរងរាជធានី ខេត្ត ស្នងការ ស្នងការងរាជធានី ខេត្ត មេបញ្ជាការ មេបញ្ជាការរងរាជធានី ខេត្ត ព្រមទាំងអង្គភាព ស្ថាប័នពាក់ព័ន្ធជាច្រើនផងដែរ។

សូមជម្រាបថា៖ យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរចរណ៍ផ្លូវគោក នៃប្រតិបត្តិការត្រួតពិនិត្យអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកក្នុងឆ្នាំ២០១៩ ទទួលលទ្ធផលដូចខាងក្រោម៖
-បានត្រួតពិនិត្យយានយន្តសរុបចំនួន១.៤៥៧.៤៤៩ គ្រឿង ក្នុងនោះម៉ូតូចំនួន ៦៩%
-បានរកឃើញយានយន្តល្មើស និងពិន័យចំនួន៣៩៩.០៥៣គ្រឿង ស្មើ២៧% អនុវត្តការបង់ប្រាក់ពិន័យតាមស្នាក់ការនគរបាលចរាចរណ៍ផ្លូវគោក ដែលបានកំណត់ទទួលបានប្រាក់ ពិន័យចំនួន១២.៣៦៤.៩៧០.០០០រៀល (ដប់ពីរប៊ីលានបីរយហុកសិបបួនលានប្រាំបួនសែនប្រាំពីរម៉ឺនរៀលគត់)។
-ការត្រួតពិនិត្យមួកសុវត្ថិភាព បានត្រួតពិនិត្យអ្នកជិះម៉ូតូសរុបចំនួន៣៤៦.០៨៩នាក់ បានធ្វើការឃាត់ បង្ខំឱ្យពាក់មួក និងពិន័យចំនួន ២៣២.៨២១នាក់ ស្មើ៦៧%។
-ការអនុវត្តវិធានការល្បាតត្រួតពិនិត្យតាមផ្លូវជាតិលេខ៤ លេខ៥ និងលេខ៦ បានត្រួតពិនិត្យរថយន្តសរុបចំនួន ៣៥.៤៣៧គ្រឿង (ក្នុងនោះរថយន្តធុនធ្ងន់៤៤%) រកឃើញល្មើសចំនួន ១៦.៧៨៨គ្រឿង (ក្នុងនោះរថយន្តធុនធ្ងន់៤៤%) ចាត់ការតាមច្បាប់
-ការត្រួតពិនិត្យល្បឿនបានរកឃើញរថយន្តបើកបរល្មើសល្បឿនចំនួន៣៥.២៣២គ្រឿង ចាត់ការតាមច្បាប់
-ការត្រួតពិនិត្យជាតិស្រវឹងបានត្រួតពិនិត្យសរុបចំនួន ៦៣.៣៤៣ គ្រឿងក្នុងនោះអ្នកបើកបររថយន្តចំនួន៣០% និងអ្នកបើកបរម៉ូតូចំនួន៧០% រកឃើញអ្នកបើកបរស្រវឹងចាត់ការតាមច្បាប់ចំនួន ៣៥.៤៦៩នាក់ ស្មើ ៥៧%(ក្នុងនោះ អ្នកបើកបររថយន្តចំនួន ៣០% និងអ្នកបើកបរម៉ូតូចំនួន៧០%)។

-ការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសរាជធានី ខេត្ត បានធ្វើការត្រួតពិនិត្យយានយន្តប្រចាំឆ្នាំ២០១៩ ទទួលបានលទ្ធផលសរុបចំនួន ១៨៥.៩៣៥គ្រឿង ក្នុងនោះកាត់ទ្រុងចំនួន ៤១៨គ្រឿងដោះរានតខាងក្រោយចំនួន ៤០១គ្រឿង រថយន្តគ្មានផ្លាកលេខចំនួន ៣២០គ្រឿង ណែនាំរថយន្តដឹកទំនិញខុសលក្ខណៈបច្ចេកទេសចំនួន ១.៦០៩គ្រឿង ដោះភ្លើងរថយន្តបំភ្លឺខុសលក្ខណៈបច្ចេកទេសចំនួន៤៥១គ្រឿង រថយន្តខ្វះឯកសារចំនួន ១០.៣៧៥គ្រឿង គ្មានបណ្ណបើកបរចំនួន ១.៧១៦នាក់ ប្រើបណ្ណបើកបរខុសប្រភេទយានយន្តចំនួន ៣.៥៥៩នាក់ រថយន្តត្រួតពិនិត្យឃើញថាត្រឹមត្រូវចំនួន ១៦៦.៧៥៩គ្រឿង បញ្ជូនរថយន្តទៅស្នងការដ្ឋានចំនួន ១២៦គ្រឿង បកស្តុតខ្មៅលើកញ្ចក់ចំនួន ១៨គ្រឿង ផ្លាកលេខ ក្លែងក្លាយចំនួន ២៥គ្រឿងបានធ្វើតេស្តរកសារជាតិញៀនអ្នកបើកបរនិងព្រូឡានចំនួន ៩៧នាក់ មានផ្ទុកសារជាតិញៀនចំនួន ៣៤នាក់ ឯកសារក្លែងក្លាយចំនួន ៤៥គ្រឿង បណ្ណបើកបរក្លែងក្លាយចំនួន ៧៥នាក់ អត់ពាក់ខ្សែក្រវាត់ចំនួន ៤នាក់។

-ក្រុមការងារត្រួតពិនិត្យរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅគោលដៅដើមទីក្នុងកំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ បានត្រួតពិនិត្យរថយន្តសរុបចំនួន ១៨.៤៨៥គ្រឿង ក្នុងនោះមានរថយន្តល្មើសចំនួន ១.០៦០គ្រឿង ស្មើនឹង ៦% រថយន្តត្រឹមត្រូវចំនួន ១៧.៤២៤គ្រឿង ស្មើនឹង ៩៤% ល្មើសលិខិតស្នាម ៧៣៣ករណី (បណ្ណបើកបរ ចៀក លិខិតអនុញ្ញាតអាជីវកម្ម) ល្មើសលក្ខណៈបច្ចេកទេសរថយន្ត ១.៣១០ករណី (កង់សឹក រនាំងខ្ទះ ប៊ូឡុងតា កេកង់ គន្លឹះកុងតឺន័រ ភ្លើងបំភ្លឺ) មានជាតិអាកុលលើសច្បាប់កំណត់ចំនួន ៣ករណី ឃាត់យានយន្តទុកចំនួន ១គ្រឿង.រថយន្តល្មើសត្រូវទទួលការពិន័យតាមច្បាប់ចរាចរណ៍ផ្លូវគោក និងអនុក្រឹត្យលេខ៤៤ ទទួលបានថវិកាពិន័យ៖

-សរុបចំនួន ៣៩០.១៥០.០០០រៀល (បីរយកៅសិបលានមួយរយហាសិបពាន់រៀលគត់)។
-បច្ចុប្បន្នភាពយានដ្ឋានជួសជុល និងយានដ្ឋានកែច្នៃដំឡើងយានយន្តទូទាំងប្រទេសត្រឹមថ្ងៃទី៦ ខែមករាឆ្នាំ២០២០ សរុបចំនួន ៣.៦០៧កន្លែង មានច្បាប់អនុញ្ញាតចំនួន ២.៨៧៥កន្លែង និងអត់ច្បាប់អនុញ្ញាតចំនួន៧៣២កន្លែង ក្នុងនោះយានដ្ឋានជួសជុលសរុបចំនួន ៣.៣៤៥កន្លែង មានច្បាប់អនុញ្ញាតចំនួន ២.៦៣១កន្លែងនិងអត់ច្បាប់អនុញ្ញាតចំនួន ៧១៤កន្លែង យានដ្ឋានកែច្នៃដំឡើងសរុបចំនួន ២៦២កន្លែង មានច្បាប់អនុញ្ញាតចំនួន ២៤៤កន្លែង អត់ច្បាប់អនុញ្ញាតចំនួន ១៨កន្លែង៕

ប្រភព៖ នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ







No comments:

Post a Comment

Pages