ឯឧត្តមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀង ដឹកនាំកិច្ចប្រជុំការការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ - BNP

Breaking

Tuesday, January 14, 2020

ឯឧត្តមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀង ដឹកនាំកិច្ចប្រជុំការការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ

ខេត្តស្វាយរៀង៖ នារសៀលថ្ងៃចន្ទ ៤រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០នៅសាលប្រជុំសាលាខេត្តស្វាយរៀង ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនៅក្នុងខេត្តស្វាយរៀង។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន ឯកឧត្ដមអភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការប្រតិបត្តិការសឹករងខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពដែលជាសមាជិកគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លោកអភិបាលក្រុង-ស្រុក និងអធិការក្រុងស្រុកទាំង៨។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះឯកឧត្ដមអភិបាលខេត្តបានផ្ដាំផ្ញើដល់កងកម្លាំងទាំងអស់ ត្រូវបង្កើនការសហការការពារសន្តិសុខ សុវត្ថិភាព របៀបរៀបរយ និងសណ្ដាប់ធ្នាប់សាធារណៈនៅក្នុងខេត្តឲ្យបានកាន់តែល្អប្រសើរ និងទទួលបានលទ្ធផលជោគជ័យថែមទៀត ជាពិសេសក្នុងព្រឹត្តិការណ៍ និងកម្មវិធីធំៗនៅក្នុងខេត្តដូចជា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ សង្ក្រាន្តស្វាយរៀងជាដើម ត្រូវយកចិត្តទុកដាក់បង្កើននូវវិធានការបង្ការ និងការចាត់តាំង យាមកាម ការពារសន្តិសុខ សុវត្ថិភាពនៅមូលដ្ឋាន ធ្វើយ៉ាងណាឲ្យជនដែលមានបំណងប្រព្រឹត្តបទល្មើស គ្មានឱកាសនឹងប្រព្រឹត្តបទល្មើសបាន ត្រូវបន្តរឹងបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន គោលនយោបាយភូមិឃុំមានសុវត្ថិភាព ព្រមទាំងកិច្ចការស្នូល និងក្តាប់សភាពការផ្សេងៗដែលកើតមានចំពោះមុខ។






No comments:

Post a Comment

Pages