លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាល ខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ នៅភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
លោកជំទាវអភិបាលខេត្ត តាងនាមអាជ្ញាធរខេត្ត សូមថ្លែងអំណរគុណចំពោះក្រុមការងារចុះបញ្ជីដីធ្លី ជាលក្ខណៈប្រព័ន្ធ ដែលបានខិតខំបំពេញការងារសម្រេចបានជោគជ័យនាពេលនេះ និងសូមចូលអបអរសាទរចំពោះបងប្អូនប្រជាពលរដ្ឋ ដែលទទួលប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋ នៅភូមិ២ ចំនួន ៣២២ ប័ណ្ណនាពេលនេះ។ ជាក់ស្តែងណាស់នៅសង្កាត់ស្មាច់មានជ័យយើង ជាលើកទី១ ដែលបានរៀបចំចែកប័ណ្ណ នៃការចុះបញ្ជីដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធ។ ម្យ៉ាងវិញទៀតប័ណ្ណកម្មសិទ្ធិ ដែលបានចែកជូនរួចហើយមានអត្ថប្រយោជន៍
-ប័ណ្ណនេះជាភស្តុតាងបញ្ជាក់ពីកម្មសិទ្ធស្របច្បាប់របស់លោកអ្នក
-ប័ណ្ណនេះត្រូបានការពារដោយច្បាប់ធានាដោយរដ្ឋ
-ប័ណ្ណនេះធានានូវសិទ្ឋរបស់លោកអ្នកក្នុងការធ្វើជាម្ចាស់
-ប័ណ្ណនេះអាចយកទៅប្រើប្រាស់សម្រាប់ដាក់ដាក់ធានាក្នុងការខ្ចីប្រាក់បាន
-ប័ណ្ណនេះជាឯកសារសំអាងនៅពេលមាជម្លោះដីធ្លី
-ប័ណ្ណនេះធ្វើអោយកាន់តែប្រសើរចំពោះការផ្ទេរអចលនវត្ថុ ដូចជាលក់ ទិញ អំណោយ ឬបន្តមរតក
-ប័ណ្ណនេះអាចបង្កើនតម្លៃដីកាន់តែបានថ្លៃព្រោះទីផ្សារដីប្រកបដោយទំនុកចិត្ត។
Tuesday, December 31, 2019
Home
ព័ត៌មានជាតិ
លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាល ខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ នៅភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង
លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាល ខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ នៅភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment