ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានពាវនាវឱ្យក្រុមប្រឹក្សាឃុំ សង្កាត់ បន្តផ្តោតការយកចិត្តទុកដាក់ក្នុងការគ្រប់គ្រង ចាត់ចែង និងប្រើប្រាស់ថវិកាអភិវឌ្ឍន៍មូលដ្ឋាន ឱ្យមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ស្របតាមគោលការណ៍ និងនីតិវិធីដែលបានកំណត់ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈម និងតម្រូវការចាំបាច់នានារបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន សម្តេចក្រឡាហោម បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពបិទមហាសន្និបាត លើកទី៣ អាណត្តិទី៣ នៃសម្ព័ន្ធភាពជាតិសមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ នាព្រឹកទី២៧ ខែធ្នូ ឆ្នាំ២០១៩ នៅសណ្ឋាគារភ្នំពេញ។
សម្តេចក្រឡាហោម ក៏បានបញ្ជាក់បន្ថែមថា ចាប់ពីឆ្នាំ២០២០តទៅ រដ្ឋបាលឃុំ សង្កាត់នីមួយៗនឹងទទួលបានថវិកាសរុបជាមធ្យមចំនួនប្រមាណ ១២២.០០០ដុល្លារ ក្នុងនោះថវិកាផ្នែកអភិវឌ្ឍន៍មូលដ្ឋានមានចំនួនប្រមាណជាង ៧០.០០០ដុល្លារ ពោលគឺកើនឡើងទ្វេដងធៀបនឹងឆ្នាំ២០១៩ ហើយថវិកានេះនឹងកើនឡើងជាបន្តបន្ទាប់រៀងរាល់ឆ្នាំ ដែលរហូតដល់ឆ្នាំ២០២៣ រដ្ឋបាលឃុំ សង្កាត់នីមួយៗនឹងទទួលបានថវិកាជាមធ្យមចំនួនប្រមាណ ១៩៣.០០០ដុល្លារ ក្នុងនោះថវិកាផ្នែកអភិវឌ្ឍន៍មូលដ្ឋានមានចំនួនជាមធ្យមប្រមាណជាង ១៣២.០០០ដុល្លារ។
ទន្ទឹមនឹងនោះ សម្តេចក្រឡាហោម ក៏បានស្នើឱ្យសមាគមក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ សហការជាមួយក្រសួង
ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បន្តផ្តល់ការគាំទ្រផ្នែកបច្ចេកទេស
និងការអភិវឌ្ឍសមត្ថភាពដល់ក្រុមប្រឹក្សាឃុំ សង្កាត់ ដើម្បីធានាដល់ការចាត់ចែង និងការប្រើប្រាស់
ថវិកាទាំងនេះឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់៕
Friday, December 27, 2019
Home
ព័ត៌មានជាតិ
សម្តេចក្រឡាហោម ស ខេង អំពាវនាវឱ្យក្រុមប្រឹក្សាឃុំ សង្កាត់ យកចិត្តទុកដាក់លើការគ្រប់គ្រង ចាត់ចែង និងប្រើប្រាស់ថវិការអភិវឌ្ឍន៍មូលដ្ឋានឱ្យមានប្រសិទ្ធភាព
សម្តេចក្រឡាហោម ស ខេង អំពាវនាវឱ្យក្រុមប្រឹក្សាឃុំ សង្កាត់ យកចិត្តទុកដាក់លើការគ្រប់គ្រង ចាត់ចែង និងប្រើប្រាស់ថវិការអភិវឌ្ឍន៍មូលដ្ឋានឱ្យមានប្រសិទ្ធភាព
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment