នាព្រឹកថ្ងៃអង្គារ ៦កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី “គំនិតផ្តួចផ្តើមសាងសង់ជណ្តើរត្រីនៅរដ្ឋបាលថ្នាក់ក្រោមជាតិ” និងមានការអញ្ជើញចូលរួមពីឯកឧត្តម ឃុន សាវឿន អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ស្រ៊ុន លឹមសុង អនុប្រធានរដ្ឋបាលជលផល និងជាអគ្គលេខាធិការរង ESCAP នៃទីស្តីការគណៈរដ្ឋមន្រ្តី លោក លោកស្រី ប្រតិភូអមដំណើរ តំណាងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត មន្ទីរបរិស្ថានខេត្ត មន្ទីររ៉ែ និងថាមពលខេត្ត មន្ទីរទេសចរណ៍ខេត្ត មន្ទីរអប់រំ យុវជន និងកីឡាខេត្ត មន្ទីរព័ត៌មានខេត្ត មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត និងមន្រ្តីជំនាញពាក់ព័ន្ធ។
កិច្ចប្រជុំពិគ្រោះយោបល់នេះ មានគោលបំណងធ្វើឲ្យប្រសើរឡើងនូវធនធានជលផល និងការគ្រប់គ្រងធនធានជលផលប្រកបដោយនិរន្តរភាព និងធានាបាននូវសុវត្ថិភាព នៃការបំលាស់ទីរបស់ត្រី ក្នុងន័យសំដៅជម្រុញឱ្យប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ ចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់ជួយថែរក្សាធនធានជលផល ដែលបានមកពីធម្មជាតិ នៃបឹងទន្លេសាប និងប្រព័ន្ធទន្លេមេគង្គ ជាពិសេសជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយពាក់ព័ន្ធនឹងផ្លូវចរាចរណ៍របស់ត្រី (ជណ្តើរត្រី) និងអភិបាលកិច្ចល្អនៅថ្នាក់មូលដ្ឋាន។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោក ប្រធានអង្គប្រជុំ បានស្នើសុំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងទីភ្នាក់ងារអភិវឌ្ឍន៍ទាំងអស់ ជួយជម្រុញឲ្យមានការកសាងជណ្តើរត្រីឲ្យបានគ្រប់ទំនប់ធារាសាស្រ្ត ដែលមានផលប៉ះពាល់ដល់ការបំលាស់ទីរបស់ត្រី និងរៀបចំសេចក្តីណែនាំស្តីពីការសាងសង់ជណ្តើរត្រីសម្រាប់ការអនុវត្តនៅថ្នាក់ក្រោមជាតិ ដើម្បីធានាបានរាល់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធស្ទាក់ទឹកនានាក្នុងពេលអនាគតត្រូវបានបញ្ចូលការសាងសង់ជណ្តើរត្រីសម្រាប់ត្រីឆ្លងកាត់ប្រកបដោយសុវត្ថិភាព៕
Tuesday, December 31, 2019
Home
ព័ត៌មានជាតិ
កិច្ចប្រជុំពិគ្រោះយោបល់ស្តីពី “គំនិតផ្តួចផ្តើមសាងសង់ជណ្តើរត្រីនៅរដ្ឋបាលថ្នាក់ក្រោមជាតិ”
កិច្ចប្រជុំពិគ្រោះយោបល់ស្តីពី “គំនិតផ្តួចផ្តើមសាងសង់ជណ្តើរត្រីនៅរដ្ឋបាលថ្នាក់ក្រោមជាតិ”
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment