ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ នៅមន្ទីរអប់រំយុវជន និងកីឡាខេត្តស្ទឹងត្រែង មានរៀបចំពិធីអបអរសាទរទិវាជនពិការកម្ពុជាលើកទី២១ និងទិវាជនពិការអន្តរជាតិលើកទី៣៧ ក្រោមប្រធានបទ “លុបបំបាត់ឧបសគ្គរារាំងជនមានពិការភាពដើម្បីសង្គមមួយប្រកបដោយបរិយាបន្ន” ដែលប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងមានការអញ្ជើញចូលរួមពីមន្រ្តីរាជការជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន ព្រមទាំងបងប្អូនជនមានពិការភាពចំនួន ១៥០នាក់ផងដែរ។
នៅក្នុងឱកាសនោះឯកឧត្តម ម៉ុម សារឿន បានអានសារលិខិតសម្តេចអគ្គមហាសេបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការក្នុងឱកាសសន្និបាតបូកសរុបការអនុវត្តផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព២០១៤-២០១៨ និងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព២០១៩-២០២៣ ព្រមទាំងទិវាជនមានពិការភាពកម្ពុជាលើកទី២១ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៣៧ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩។
ឯកឧត្តម ម៉ុម សារឿន បានមានប្រសាសន៍សំណេះសំណាលសាកសួរសុខទុក្ខបងប្អូនជនពិការទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងពិធីនេះ។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ថា ព្រះរាជាណាចក្រកម្ពុជា ប្រារព្ធទិវាជនពិការកម្ពុជាលើកទី២១នេះឡើង គឺដើម្បីរំលឹកគុណូបការដល់វិរជនស្នេហាជាតិ ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ដើម្បីជាតិមាតុភូមិ និងប្រជាជនកម្ពុជា ក្នុងរបបប្រល័យពូជសាសន៍ ដែលបានបន្សល់ទុកនូវផលវិបាកជាច្រើន ក្នុងនោះរួមមាន ស្រ្តីមេម៉ាយ កុមារកំព្រា ជនពិការ ព្រមទាំងគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះសល់ពីសង្គ្រាម។
ឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់បងប្អូនជនពិការចំនួន១៥០នាក់ ដោយក្នុងម្នាក់ៗទទួលបាន ភួយ១ មី១កេស ស្ករស១គីឡូក្រាម ទឹកដោះគោ២កំប៉ុង ទឹកសេអ៊ីវមួយួរ៕
ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង
Thursday, December 19, 2019
Home
ព័ត៌មានជាតិ
អបអរសាទរទិវាជនពិការកម្ពុជាលើកទី២១ និងទិវាជនពិការអន្តរជាតិលើកទី៣៧ ក្រោមប្រធានបទ “លុបបំបាត់ឧបសគ្គរារាំងជនមានពិការភាពដើម្បីសង្គមមួយប្រកបដោយបរិយាបន្ន”
អបអរសាទរទិវាជនពិការកម្ពុជាលើកទី២១ និងទិវាជនពិការអន្តរជាតិលើកទី៣៧ ក្រោមប្រធានបទ “លុបបំបាត់ឧបសគ្គរារាំងជនមានពិការភាពដើម្បីសង្គមមួយប្រកបដោយបរិយាបន្ន”
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment