ខេត្តកណ្តាល៖ លោក គីម រិទ្ធី អភិបាលរងខេត្តកណ្ដាល លើកទឹកចិត្តដល់បងប្អូនមានពិការភាព មិនត្រូវមានអស់សង្ឃឹមក្នុងជីវិតឡើយ ត្រូវខិតខំរៀនសូត្រ និងដាក់គោលដៅក្នុងជីវិតឱ្យបានច្បាស់លាស់ទើបជីវិតទទួលបានជោគជ័យ។ លោកជំរុញលើកទឹកបែបនេះក្នុង ទិវាជនមានពិការភាពកម្ពុជាលើកទី២១ ទិវាជនមានពិការភាពអន្តរជាតិលើកទី៣៧ និងបិទវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈជនមានពិការភាពជំនាន់ទី៣២ នៅបន្ទាយព្រាប ស្ថិតក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល កាលពីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩។
លោកបន្តថា មណ្ឌលបណ្ដុះបណ្ដាលវិជ្ញាជីវៈបន្ទាយព្រាប បានបណ្ដុះបណ្ដាលជូនបងប្អូនពិការ ឱ្យទទួលបានការសិក្សារៀនសូត្រ និងទទួលយកចំណេះដឹង ចំណេះធ្វើសម្រាប់ជាទុនយកទៅប្រកបរបរតាមជំនាញរៀងៗខ្លួន នៅតាមមូលដ្ឋានជាក់ស្ដែង។ ហើយនៅពេលដែលបងប្អូនជនមានពិការភាពកាន់តែមានសមត្ថភាព ក្នុងការប្រកួតប្រជែងក្នុងទីផ្សារពលកម្ម ដែលអាចដរកប្រាក់ចំណូល ដើម្បីធានានូវនីរន្តរភាពជីវិត ហើយរស់នៅដោយម្ចាស់ការ និងសេចក្ដីថ្លៃថ្នូរតាមមុខរបររបស់ខ្លួន មិនត្រឹមតែប៉ុន្នោះ នៅពេលជនពិការមានសមត្ថភាព គឺបានលុបបំបាត់រាល់ទម្រង់កេងប្រវ័ញ និងការរើសអើងផងដែរ។
លោកអភិបាលរងខេត្ត បានផ្ដាំផ្ញើរដល់សិក្ខាកាមដែលទើបតែបញ្ចប់វគ្គបណ្ដុះបណ្ដាល ជំនាន់ទី៣២ និងបងប្អូនជនមានពិការភាពគ្រប់រូប ត្រូវបន្តស្មារតីក្លាហាន សេចក្ដីសង្ឃឹម និងជំនឿជាក់លើខ្លួនឯង ខិតខំរៀនសូត្រខំណេះទូទៅ បន្តរៀនសូត្រវិជ្ជាជីវៈ ប្រើប្រាស់នូវសម្បទាដែលនៅមាន ពុះពារជំនះរាល់ការលំបាក និងបង្កើតមុខរបរផ្ទាល់ខ្លួន និងបង្កើនសមត្ថភាពត្រៀមចូលបំរើការងារតាមស្ថាប័នរដ្ឋ រោងចក្រ សហគ្រាស តាមអត្រាកំណត់នៃច្បាប់ដើម្បីបង្កើនចំណូល កសាងជីវភាពរស់នៅដោយមានឯករាជ្យ ម្ចាស់ការ ប្រកបដោយសេចក្ដីថ្លៃថ្នូរ។ នៅពេលមានមុខរបរច្បាស់លាស់ និងចំណូលសមរម្យ ត្រូវចេះសន្សំសំចៃក្នុងគ្រួសារ ត្រូវប្រកាន់យក នូវក្រមសីលធម៌រស់នៅល្អ មិនប្រើអំពើហិង្សាក្នុងគ្រួសារ និងត្រូវចេះអនុវត្តតាមខ្លឹមសារបំផុសចលនា ៣ពូកែ គឺធ្វើសេដ្ឋកិច្ចគ្រួសារពូកែ ជួយគ្នាដើម្បីការត់បន្ថភាពក្រីក្រ អភិវឌ្ឍន៍សហគមន៍ និងសង្គមជាតិពូកែ។
លោក លី សុធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកណ្ដាល បានឱ្យដឹងថា មណ្ឌលបន្ទាយព្រាប បានបង្ហាត់បង្រៀនជូនសិក្ខាកាមជំនាន់ទី៣២ មានចំនួន៩៣នាក់ ស្រី២៧នាក់ បានបោះបង់ការសិក្សាចំនួន១៤នាក់ ដោយបញ្ហាសុខភាព សិក្ខាដែលបានបញ្ចប់វគ្គមានចំនួន៧៩នាក់។ មានមុខជំនាញចំនួន៧ ដូចជាជាងកាត់ដេរ ជាងម៉ាស៊ីន ផ្នែកកសិកម្ម ជាងអេឡិចត្រូនិច ជាងជួសជុលទូរសព្ទដៃ ផ្នែកសំអាង និងផ្នែកខ្សោយសតិបញ្ញា។
លោកបន្តថា សិស្សដែលជ្រើសរើសមកសិក្សាក្នុងមណ្ឌល មកពី២៥រាជធានី ខេត្ត ហើយការជ្រើរើសគឺនៅមូលដ្ឋានផ្ទាល់ ដោយពិនិត្យលើលក្ខណៈពិការ ស្ថានភាពជីវភាពគ្រួសារ ចំណង់ចំណូលចិត្តទទួលយកការសិក្សា និងសំខាន់ទៀតនោះគឺ ពិនិត្យទៅលើតម្រូវការមុខជំនាញអោយសមស្របតាមមូលដ្ឋានរបស់ពួកគេផ្ទាល់ផងដែរ។
Wednesday, December 18, 2019
Home
ព័ត៌មានជាតិ
រដ្ឋបាលខេត្តកណ្តាលប្រារព្ធទិវាជនមានពិការភាពកម្ពុជាលើកទី២១ និងជនមានពិការភាពអន្តរជាតិលើកទី៣៧
រដ្ឋបាលខេត្តកណ្តាលប្រារព្ធទិវាជនមានពិការភាពកម្ពុជាលើកទី២១ និងជនមានពិការភាពអន្តរជាតិលើកទី៣៧
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment