ខេត្តប៉ៃលិន៖ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយថ្នាក់ដឹកនាំ និងប្រធានមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត ព្រមទាំងអាជ្ញាធរ មូលដ្ខាន បានអញ្ជើញប្រគល់ដាក់ឱ្យប្រើប្រាស់ឡើងវិញនូវផ្លូវក្រាលគ្រួសល្បាយថ្មភ្នំ១ខ្សែរ ដែលទើបបានបញ្ចប់ការជួសជុល និងកែលម្អឡើងវិញ បន្ទាប់ពីរងការខូចខាតដោយសារជំនន់ទឹកភ្លៀងនាពេលកន្លងទៅ ស្ថិតនៅភូមិទួលនិម្មិត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ សែន គឺបានខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងបានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យ មានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធនានាដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ជាដើម។ ជាក់ស្តែងផ្លូវលំ១ខ្សែរនេះ ដោយមើលឃើញពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ពិបាកក្នុងការធ្វើដំណើរ ទើបមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តប៉ៃលិន បានខិតខំស្វះស្វែងរកប្រភពថវិកា ដើម្បីមកធ្វើការជួសជុលកែលម្អឡើងវិញ ព្រមទាំងជួយសម្រួលឱ្យមានប្រឡាយ និងប្រព័ន្ធលូរំដោះជំនន់ទឹកភ្លៀងនារដូវវស្សា ដែលតែងតែជនលិចផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងគ្រួសារ ដូច្នេះមានផ្លូវ គឺមានក្តីសង្ឃឹម ហើយការជួសជុល និងកែលម្អឡើងវិញ ផ្លូវ ១ខ្សែរនេះ គឺពិតជាបានបំពេញនូវសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើចរាចរណ៍ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសបានផ្តល់នូវភាពងាយស្រួលដល់ការដឹកកសិផលទៅលក់នៅទីផ្សារ និងសិស្សាសិស្សបានធ្វើដំណើរទៅសាលារៀន។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម ផាន់ ចាន់ធុល ក៍បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវនេះទាំងអស់ សូមចូលរួមជួយថែរក្សា ដើម្បីធានាឱ្យការប្រើប្រាស់បានយូរអង្វែង ហើយបើមានលទ្ធភាព ឯកឧត្តមនឹងកែប្រែផ្លូវនេះ ទៅជាផ្លូវកៅស៊ូតែម្តងនាពេលខាងមុខ។
សូមបញ្ជាក់ថា ផ្លូវលំក្រាលក្រួសល្បាយថ្មភ្នំ ១ខ្សែរ ដែលប្រគល់ដាក់ឱ្យប្រើប្រាស់នាពេលនេះ គឺមានប្រវែង ៩០០ម៉ែត្រ ទទឹង ៧ម៉ែត្រ ជីកប្រឡាយរំដោះទឹកប្រវែង ១,៥០០ ម៉ែត្រ ស្ថាបនាប្រឡាយរៀបដុំបេតុងប្រវែង ១០០ម៉ែត្រ ស្ថាបនាជើងទេរៀបដុំបេតុង ទំហំ ៨៤ ម៉ែត្រការ៉េ និងដាក់លូទោលមុខកាត់ ០១ ម៉ែត្រ ចំនួន ០១ កន្លែង ហើយក្នុងឱកាសនោះផងដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានឧបត្ថម្ភដល់បងប្អូនជនពិការចំនួន ១១នាក់ ដោយក្នុងម្នាក់ៗចំនួន ១០ម៉ឺនរៀលផងដែរ៕
ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន
Wednesday, November 13, 2019
Home
ព័ត៌មានជាតិ
ប្រជាពលរដ្ឋនៅសង្កាត់ទួលល្វា ក្រុងប៉ៃលិន ទទួលបានផ្លូវលំក្រាលគ្រួសល្បាយថ្មភ្នំថ្មី ១ខ្សែរ ដើម្បីធ្វើចរាចរណ៍ឡើងវិញ បន្ទាប់ពីរងការខូចខាតដោយសារជំនន់ទឹកភ្លៀងនាពេលកន្លងទៅ
ប្រជាពលរដ្ឋនៅសង្កាត់ទួលល្វា ក្រុងប៉ៃលិន ទទួលបានផ្លូវលំក្រាលគ្រួសល្បាយថ្មភ្នំថ្មី ១ខ្សែរ ដើម្បីធ្វើចរាចរណ៍ឡើងវិញ បន្ទាប់ពីរងការខូចខាតដោយសារជំនន់ទឹកភ្លៀងនាពេលកន្លងទៅ
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment