លោក សោម ពិសិដ្ឋ ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានអានសេចក្តីសម្រេច ស្តីពីការកែសម្រួលសមាសភាពនៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកែប និងរបាយការណ៍អំពីការបង្រាបគ្រឿងញៀនក្នុងភូមិសាស្រ្តរបស់ខេត្តកែប ក្នុងនោះរយៈពេល១០ខែ ឆ្នាំ២០១៩នេះ សមត្ថកិច្ចជំនាញ បង្ក្រាបគ្រឿងញៀនបាន ១៣ករណី ឃាត់ខ្លួន២៣នាក់ ស្រី១៤នាក់ សារធាតុញឿន៦២កញ្ចប់ បានបញ្ជូនជនល្មើស២២នាក់ ទៅសាលាដំបូងខេត្តកំពត។
លោកឧត្តមសេនីយ៍ ស្នងការនគរបាលខេត្ត លោកវរៈសេនីយ៍ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត និងលោកស្រីអភិបាលក្រុង/ស្រុក បានធ្វើបទអន្តរាគមន៍ អំពីសភាពការណ៍ទូទៅ ក៏ដូចជាយុទ្ធសាស្រ្ត ទប់ស្កាត់បង្ការ និងអប់រំបងប្អូនប្រជាពលរដ្ឋឲយល់ដឹងពីផលប៉ះពាល់និងទោសវិន័យនៃការប្រើប្រាស់និងជួញដូរគ្រឿងញៀន និងការបង្រ្កាប បទល្មើសគ្រឿងញៀន និងបញ្ហាប្រឈមជូនអង្គពិធីរួចមក ឯកឧត្តម កែន សត្ថា ប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកែប ក៏បានកោតសរសើរដល់កងកំលាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបានរួមសហការគ្នាបានយ៉ាងល្អ ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀនក្នុងភូមិសាស្រ្តខេត្តកែប នាពេលកន្លងមក ឯកឧត្តម ក៏បានជំរុញបន្តដល់កំលាំងសមត្ថកិច្ច និងលោក លោកស្រីជាសមាជិក សមាជិកា នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តទាំងអស់ រួមសហការគ្នា បង្ក្រាប បង្ការទប់ស្កាត់ អប់រំផ្សព្វផ្សាយឲបានទូលំទូលាយ ដល់បងប្អូនប្រជាពលរដ្ឋបានយល់ដឹងគ្រប់ៗមូលដ្ឋានទាំងអស់ ដើម្បីឲខេត្តកែបរបស់យើង ជាខេត្តដែលមានភូមិឃុំ មានសុវត្តិភាព ជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិគ្រប់ៗគ្នា៕
No comments:
Post a Comment