ភ្នំពេញ៖ យ៉ាងហោចណាស់នារីម្នាក់បានស្លាប់ចោលប្តីដែលធ្លាប់កម្សត់កម្រនឹងគ្នា នៅពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកប្តីរងរបួសធ្ងន់ ខណៈជិះម៉ូតូឌុបគ្នាចេញពីធ្វើការត្រូវរថយន្តទេសចរណ៍បុក និងកិនបន្ថែមពីលើ កាលពីវេលាម៉ោង០៩:៣០នាទីយប់ ថ្ងៃទី២១ ខែវិច្ចិការ ឆ្នាំ២០១៩ នៅចំណុចផ្លូវ៣០៧ កែងផ្លូវលេខ៥៩២ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
សពជនរងគ្រោះឈ្មោះ អូន ស្រីមុំ ភេទស្រី អាយុ២៩ឆ្នាំ ស្នាក់នៅក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញម៉ូតូម៉ាកហុងដាឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FO-8745 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៣០៧ ក្នុងទិសដៅពីត្បូងទៅជើង ខណះមកដល់ចំណុចផ្លូវលេខ៥៩២ ដែលជាផ្លូវបំបែកជាបួនស្រាប់តែមានរថយន្តប្រភេទទេសចរណ៍ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3C-6878 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៥៩២ ក្នុងទិសដៅពីកើតទៅលិចក៏ជ្រុលបុកម៉ូតូកិនអូសបណ្តាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ទាំងពីរនាក់។ ភ្លាមៗនោះក៏មានរថយន្តសង្គ្រោះបានមកទទួលជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ តែដោយអកុសលស្ត្រីជាប្រពន្ធក៏បានស្លាប់ ហើយរថយន្តបានបញ្ជូនសពមកកន្លែងកើតហេតុវិញ ។
ក្រោយកើតហេតុតៃកុងរថយន្តបានចុះគេចខ្លួនបាត់ ហើយសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញធ្វើការវាស់វែងយករថយន្តនិងម៉ូតូ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីរងចាំដោះស្រាយតាមច្បាប់៕
Friday, November 22, 2019
Home
ចរាចរណ៍
ប្រពន្ធស្លាប់ចោលប្តី ចំណែកប្តីកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិនដឹងសុខទុក្ខយ៉ាងណា ខណៈដែលភាគីម្ខាងទៀតរត់បាត់ស្រមោល
ប្រពន្ធស្លាប់ចោលប្តី ចំណែកប្តីកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិនដឹងសុខទុក្ខយ៉ាងណា ខណៈដែលភាគីម្ខាងទៀតរត់បាត់ស្រមោល
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment