នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រសួងមហាផ្ទៃបានបើកកិច្ចប្រជុំក្រុមការងារ របស់ក្រសួងមហាផ្ទៃ ត្រៀមរៀបចំព្រឹត្តិការណ៍ក្រៅកិច្ចប្រជុំកំពូលអាសុី-អឺរ៉ុប លើកទី១៣ ឆ្នាំ២០២០ ដែលមានឈ្មោះថា "វេទិកាប្រជាជនអាសុី-អឺរ៉ុប" នៅទីស្តីការក្រសួង ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម អស់លោកដែលសមាជិកក្រុមការងាររៀបចំព្រឹត្តិការណ៍ក្រៅកិច្ចប្រជុំកំពូលអាសុី-អឺរ៉ុប របស់ក្រសួងមហាផ្ទៃ។
សូមបញ្ជាក់ផងដែរថា ព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំកំពូលអាសុី-អឺរ៉ុប (ASEM) លើកទី១៣ និងព្រឹត្តិការណ៍ក្រៅកិច្ចប្រជុំ (Side Event) ចំនួន០៧ ទៀត នៅក្នុងឆ្នាំ២០២០ ខាងមុខ ហើយក្នុងនោះក្រសួងមហាផ្ទៃ និងទីស្តីការគណៈរដ្ឋមន្រ្តីទទួលបន្ទុករៀបចំព្រឹត្តិការណ៍ក្រៅកិច្ចប្រជុំចំនួន០១ ដែលមានឈ្មោះថា "វេទិកាប្រជាជនអាសុី-អឺរ៉ុប"។
Thursday, November 21, 2019
Home
ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំក្រុមការងាររៀបចំព្រឹត្តិការណ៍ក្រៅកិច្ចប្រជុំកំពូលអាសុី-អឺរ៉ុប លើកទី១៣ ឆ្នាំ២០២០ ដែលមានឈ្មោះថា "វេទិកាប្រជាជនអាសុី-អឺរ៉ុប"
ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំក្រុមការងាររៀបចំព្រឹត្តិការណ៍ក្រៅកិច្ចប្រជុំកំពូលអាសុី-អឺរ៉ុប លើកទី១៣ ឆ្នាំ២០២០ ដែលមានឈ្មោះថា "វេទិកាប្រជាជនអាសុី-អឺរ៉ុប"
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment