ខេត្តកំពត៖ នាល្ងាច ថ្ងៃចន្ទ ៧រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត និងលោកជំទាវ បានចូលរួមក្នុងពិធីបើកការបោះជំរំយុវជននៅសហគមន៍ត្រពាំងសង្កែ ក្រោមប្រធានបទ “យុវជនជាភ្នាក់ងារនៃការផ្លាស់ប្តូរឥរិយាបថជាវិជ្ជមានដើម្បីសុវត្ថិភាពសហគមន៍” ក្រោមអធិបតីភាព ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា។ ដោយមានការចូលរួមពី ប្រតិភូកាកបាទក្រហមកម្ពុជា លោកគ្រូ អ្នកគ្រូ ទីប្រឹក្សា និងយុវជនកាកបាទក្រហម មកពីរាជធានីភ្នំពេញ ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តតាកែវ ខេត្តកែប និងខេត្តកំពត សរុបប្រមាណ១២០នាក់។
Tuesday, November 19, 2019
Home
ព័ត៌មានជាតិ
ការបោះជំរំយុវជននៅសហគមន៍ត្រពាំងសង្កែ ក្រោមប្រធានបទ “យុវជនជាភ្នាក់ងារនៃការផ្លាស់ប្តូរឥរិយាបថជាវិជ្ជមានដើម្បីសុវត្ថិភាពសហគមន៍”
ការបោះជំរំយុវជននៅសហគមន៍ត្រពាំងសង្កែ ក្រោមប្រធានបទ “យុវជនជាភ្នាក់ងារនៃការផ្លាស់ប្តូរឥរិយាបថជាវិជ្ជមានដើម្បីសុវត្ថិភាពសហគមន៍”
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment