ប៉ៃលិន៖ ថ្ងៃទី២៦ ខែវិច្ឆិការ ឆ្នាំ២០១៩ មន្ទីរសុខាភិបាលខេត្តប៉ៃលិន បានសហការជាជួយមួយ គំរោង2H អូស្ត្រាលី បើកវគ្គបណ្តុះ បណ្តាលស្តីពីមាតុភាពគ្មានគ្រោះថ្នាក់ ជូនដល់ លោកគ្រូអ្នកគ្រូពេទ្យផ្នែក ឆ្មបនៅតាម មណ្ឌល សុខ ភាពនិងមន្ទីរពេទ្យបង្អែកក្នុង ខេត្ត ប៉ៃលិន ក្រោមអធិប តី ភាព ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងមាន ការអញ្ជើញចូលរួម ពីសំណាក់ លោក អនុបណ្ឌិត ស្លេះ យូ ប្រធានស្តីទី សុខាភិបាលខេត្ត ប៉ៃលិន និង លោកKEVIN ប្រ ធាន គម្រោង២H ព្រមទាំងលោកលោកស្រី ប្រធានអនុប្រធាន មណ្ឌលមកពីក្រុងស្រុកផងដែរ។
បន្ទាប់ពីលោក អនុបណ្ឌិត ស្លេះ យូ ប្រធានស្តីទី មន្ទីរសុខាភិបាលខេត្តប៉ៃលិន បានមាន មតិស្វាគមន៍និងធ្វើរបាយការណ៍ពីស្ថានភាពទូទៅផ្នែកសុខាភិបាលខេត្តប៉ៃលិនរួចមកលោកKEVIN ប្រ ធាន គម្រោង២H បានមានប្រសាសន៍ ថា៖ វគ្គបណ្តុះ បណ្តាលនៅពេលនេះដើម្បីពង្រឹងសមត្ថភាព ចំនេះដឹង បន្ថែមទៀតជូន ដល់ លោកគ្រូ អ្នក គ្រូ ពេ ទ្យ ផ្នែកឆ្មបក្នុងខេត្តប៉ៃលិន ដើម្បីទប់ស្កាត់ ការកាត់បន្ថយគ្រោះថ្នាក់មាតា និងទារក អោយបានកាន់ តែទាប ក្នុងការចូលរួមសកម្មភាពជាមួយក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល។ លោកលើកឡើងថា៖គម្រោង២H ចាប់ផ្តើមអស់រយៈ២០ឆ្នាំមក ហើយ ដែលបាន បណ្តុះបណ្តាលពេទ្យឆ្មបចំនួន៤០០០នាក់ទូទាំងព្រះរាជាណាចក្រកម្ពុជា។ ដោយឡែកសំរាប់ខេត្តប៉ៃលិនទើបតែលើកទី១នៅពេលនេះ ដើម្បីធ្វើការបណ្តុះបណ្តាលដល់គ្រូពេទ្យឆ្មបអោយមានជំនាញច្បាស់ លាស់ ជាពិសេសបានផ្តល់នូវបទពិសោធន៍អោយគ្នាទៅវិញទៅមក តាមការ ទំនាក់ ទំនងល្អ សាមគ្គីភាព ស្មារតីទទួលខុសត្រូវខ្ពស់ជាមួយលោកគ្រូ អ្នកគ្រូពេទ្យខេត្ត។ ចំពោះចំនេះដឹ ងនឹងបទ សោធន៍ ដែល បានសិក្សានៅពេលនេះលោកសង្ឈឹមថាលោកគ្រូ អ្នកគ្រូ ពេទ្យផ្នែកឆ្មបក្នុងខេត្ត ប៉ៃលិននឹងយកទៅអនុវត្តអោយទទួលបានជោគជ័យ និងមានប្រសិទ្ធិភាព សំដៅបំរើ និងផ្តល់ សេវាជូនដល់បងប្អូនប្រជាពលរដ្ឋអោយបានទាន់បពេលវេលា។ ក្នុងឱកាសនោះដែរលោកក៍បានថ្លែងអំណគុណដល់ឯកឧត្តមអភិបាលខេត្តប៉ៃលិន ដែលអនុញ្ញាតនិងគាំទ្រក្នុងការអនុវត្តការងារបើកវគ្គបណ្តុះបណ្តាលនៅពេលនេះសំរាប់ចែករំលែកចំនេះដឹង ជំនាញ ជូនដល់គ្រូពេទ្យជំនាញផ្នែកឆ្មបក្នុងខេត្តប៉ៃលិន។
ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ផ្តាំផ្ញើរដល់លោកគ្រូ អ្នកគ្រូពេទ្យផ្នែកឆ្មបក្នុងខេត្តទាំងអស់ត្រូវយកចិត្តទុកដាក់សិក្សារៀនសូត្រ អំពីជំនាញ របស់ខ្លួនអោយបានច្បាស់លាស់ សំរាប់យកទៅអនុវត្តការងារជាក់ស្តែង ទទួល បានជោគជ័យ និងជាពិសេសចូលរួមទប់ស្កាត់ការគ្រោះថ្នាក់មាតា និងទារក ស្របពេលដែលរាជរដ្ឋាភិ បាលកំពុងជម្រុញអោយក្រសួងសុខាភិបាលអនុវត្តនូវផែនការកាត់បន្ថយ អត្រាមរណភាព មាតា អោយនៅត្រឹម១៤០ ក្នុងចំណោម១០០,០០០ កំណើតរស់ និងអត្រាមរណភាព ទារក ត្រឹម ១៤នាក់ ក្នុងចំណោម១០០០កូនកើតរស់ ឆ្នាំ២០២០ខាងមុខនេះ។ឯកឧត្តមលើក ឡើងថា៖ វគ្គ បណ្តុះបណ្តាល ដោយមានការគាំទ្រពីម្ចាស់គម្រោង២H នៅពេលនេះពិត ជាមាន សារៈ សំខាន់ណាស់ដល់ លោកគ្រូ អ្នកគ្រូពេទ្យជំនាញឆ្មបដើម្បីពង្រឹងនូវសមត្ថភាព គុណភាព បរិមាណ ការពិនិត្យអោយបានត្រឹមត្រូវការសង្គ្រោះ និងការថែរក្សា អនាម័យ ជាប្រចាំសំដៅ លើកកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋអោយបានកាន់តែល្អប្រសើរឡើងថែមទៀត ព្រោះថាបញ្ហាសុខភាពមាតា និងទារកនៅតែជាបញ្ហាមួយដែលត្រូវបានរាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់ខ្ពស់ដោយចាត់បញ្ចូលទៅក្នុងកិច្ចការជាអាទិភាពក្នុងចំណោមកិច្ចការជាអាទិភាពនានាមួយចំនួនសម្រាប់រាជរដ្ឋាភិបាល នីតិកាលទី០៦នៃ រដ្ឋសាភា។ ជាមួយគ្នានេះត្រូវខិតខំពង្រឹងនូវក្រមសិលធម៌ ភាពសេចក្តីថ្លៃថ្នូមានទំនាក់ទំនងល្អ ជាមួយបងប្អូនប្រជាពលរដ្ឋ ដើម្បីព្យាបាលជំងឺរបស់ពួកគាត់អោយបានល្អទាន់ពេលវេលា។ ទន្ទឹមនឹងនេះឯកឧត្តម ជំរុញដល់ថ្នាក់ដឹកនាំនិងមន្ត្រីនៃមន្ទីរសុខាភិបាល ខេត្តត្រូវខិតខំធ្វើយ៉ាង បន្តគាំទ្រជាមួយ គម្រោង 2H នេះអោយបានពីមួយឆ្នាំទៅមួយឆ្នាំ ដើម្បីគុណប្រយោជន៍ ដល់ខេត្តប៉ៃលិន ក្នុងការផ្តល់នូវចំនេះដឹងជំនាញ ផ្នែកឆ្មប សំរាប់យកទៅបំរើដល់បង ប្អូនប្រជាពលរ ដ្ធ ក្នុងខេត្តប៉ៃលិនទាំងមូល។
សូមបញ្ជាក់ថា៖វគ្គបណ្តុះបណ្តាលនៅពេលនេះមានរយៈពេល២ ថ្ងៃ ចាប់ពីថ្ងៃទី២៥ រហូតដល់២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលមានលោក គ្រូអ្នកគ្រូពេទ្យឆ្មប សរុប ចំនួន ៣០នាក់ចូលរួម៕
Tuesday, November 26, 2019
Home
ព័ត៌មានជាតិ
គំរោង2H អូស្តាលី បើកវគ្គបណ្តុះ បណ្តាលស្តីពីមាតុភាពគ្មានគ្រោះថ្នាក់ដល់គ្រូពេទ្យផ្នែកឆ្មបនៅខេត្តប៉ៃលិន
គំរោង2H អូស្តាលី បើកវគ្គបណ្តុះ បណ្តាលស្តីពីមាតុភាពគ្មានគ្រោះថ្នាក់ដល់គ្រូពេទ្យផ្នែកឆ្មបនៅខេត្តប៉ៃលិន
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment