ភ្នំពេញ ៖ ទីតាំងអុីនធើណេត២៤ម៉ោង ដែលគេដឹងថា ម្ចាស់ឈ្មោះ គ័ង ហៅK38 កំពុងកើបលុយរាល់ម៉ឺនដុល្លារក្នុងមួយខែៗ ជាមួយមុខរបរភ្នាល់ល្បែងតាមប្រពន្ធ័អុីនធើណេត ដោយជ្រកក្រោមស្លាកយីហោជាច្រើនឈ្មោះ មានដូចជា 23K, 22B ,15P, 11k,8MB,18MB, 26M និង18K ហើយគេល្បីថាមានជាច្រើនកន្លែងទៀត កំពុងតែរីកដុះដាលដូចផ្សិតក្នុងរាជធានីភ្នំពេញ ។
បើតាមប្រភពបានអោយដឹងថា លោក សម្បត្តិ គ័ង ហៅ K38 កំពុងកើបលុយរាល់ម៉ឺនដុល្លារក្នុង មួយខែៗ ខណៈសមត្ថកិច្ចមិនបង្ក្រាប ហើយទីតាំងភ្នាល់ធំៗទាំងនេះមិនតិចជាង១០០កន្លែងនោះទេ ដែលជ្រកក្រោម យីហោសម្គាល់ 23K, 22B ,15P, 11k,8MB, 18MB, 26Mនិង18Kគឺស្ថិតនៅតាមបណ្ដាខណ្ឌទាំង ១៤ ក្នុងរាជធានីភ្នំពេញ ហើយទីតាំងទាំងអស់នេះកំពុងតែដំណើរការ ដោយរលូន មិនមានអាជ្ញាធរឬសមត្ថកិច្ច ជំនាញណាហ៊ានបង្ក្រាបនោះទេ ហើយប្រជាពលរដ្ឋរងចាំមើលថា តើលោក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញដែលកំពុងកាន់តំណែងថ្មីនេះ នឹងមានវិធានការយ៉ាង ម៉េចចំពោះទីតាំងអុីនធើណេត២៤ម៉ោងខាងលើនេះ ។
ជាការណ៍ពិតណាស់ការឲ្យកើត មាន បទ ល្មើសល្បែងស៊ីសង ការចរាចរថ្នាំ ញៀន បញ្ហាអសន្តិសុខ ឆក់ ប្លន់ ក៏ដូច ជាអំពើ ហិង្សាក្នុងគ្រួសារ កាន់តែមានលក្ខណៈ រសើបបំផុត ងាយប្រឈមការទទួលខុសត្រូវសម្រាប់ដែនសមត្ថកិច្ចរបស់ខ្លួន គ្រប់គ្រង ដើម្បីធានាឲ្យបាននូវសន្តិសុខ សណ្តាប់ ធ្នាប់ ភាពសុខសាន្តជូន ប្រជា ពល រដ្ឋ ស្របតាមទិសស្លោក «រាជរដ្ឋាភិបាល លើយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព»។
ប្រជាពលរដ្ឋរស់នៅក្បែរទីតាំងខាងលើបានលើកឡើងថា ផ្ទះអុីនធើណេត ២៤ម៉ោង ដែលជ្រកក្រោម យីហោសម្គាល់ 23K, 22B ,15P, 11k,8MB,18MB, 26M និង18Kខាងលើនេះ កំពុងបើកចំហទ្វារ ទទួលភ្ញៀវញៀនល្បែងចូលលេង ទាំង យប់ទាំងថ្ងៃ ពិសេសផ្តល់ឱកាសក្លាយជា ជម្រកដល់ ក្រុមអ្នកជួញដូរនិងប្រើប្រាស់ថ្នាំញៀនទៀត ដោយបើកលេងគគ្រឹក គគ្រេងគ្មានទេអ្នកបង្ក្រាប រហូតទាក់ទាញ ឲ្យសិស្សសាលាជាប់ចិត្តចូលលេងភ្លេចពីការសិក្សា បង្កឲ្យមានការក្តៅក្រហាយពី ប្រជាពលរដ្ឋ នៅក្បែរខាង ដែលមានកូនចៅទៅចូលលេងល្បែងស៊ីសងទាំងនោះដោយពុំគិតពីការរៀនសូត្រ។
គួរបញ្ជាក់ផងដែរថា កន្លងមកលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍បញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញនឹងមានវិធានការបិទទីតាំងកន្លែងបើកអុីនធើណេតនណាដែលលួចបង្កប់ល្បែងសុីសងខុសច្បាប់។ គម្រោងនៃការ មានវិធានការនេះ គឺក្រោយពីមានប្រជាពលរដ្ឋជាច្រើនបានលើកឡើងពីបញ្ហាដែល កន្លែងបើកអុីនធើណេតមួយចំនួនបាន លួចបង្កប់ល្បែងសុីសងខុសច្បាប់បំ ភ័ន្ត ភ្នែកសមត្ថកិច្ច។
Saturday, October 12, 2019
Home
សន្តិសុខសង្គម
ទីតាំងអុីនធើណេត២៤ម៉ោង បង្កប់ល្បែងសុីសង ដែលគេដឹងថាម្ចាស់ឈ្មោះ គ័ង ហៅK38 កំពុងកើបលុយរាល់ម៉ឺនដុល្លារក្នុងមួយខែៗ
ទីតាំងអុីនធើណេត២៤ម៉ោង បង្កប់ល្បែងសុីសង ដែលគេដឹងថាម្ចាស់ឈ្មោះ គ័ង ហៅK38 កំពុងកើបលុយរាល់ម៉ឺនដុល្លារក្នុងមួយខែៗ
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment