ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង អញ្ជើញជាអធិបតីក្នុងពិធីប្រកាសលោក ម៉ែន ចាន់រ៉ា អភិបាលរងក្រុងបាវិត ជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិបាវិតថ្មី - BNP

Breaking

Wednesday, October 9, 2019

ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង អញ្ជើញជាអធិបតីក្នុងពិធីប្រកាសលោក ម៉ែន ចាន់រ៉ា អភិបាលរងក្រុងបាវិត ជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិបាវិតថ្មី

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃពុធ១១កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តមអភិបាលខេត្តបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសលោក ម៉ែន ចាន់រ៉ា អភិបាលរងក្រុងបាវិត ជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិបាវិត ជំនួសលោក លឹម សៀងហេង ដែលត្រូវផ្លាស់ប្តូរឲ្យទៅបំរើការងារនៅអង្គភាពដើមវិញ។ ពិធីនេះក៏មានការចូលរួមពីលោក ប្រធានមន្ទីរ អង្គភាព តំណាងកងកម្លាំងទាំងបី លោកអភិបាលក្រុងបាវិត លោកនាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ លោកប្រធានការិយាល័យគយ និងរដ្ឋាករ លោក លោកស្រី មន្ត្រីរាជការជាច្រើនរូបទៀត។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ហែម ពិសិដ្ឋ បានផ្ដាំផ្ញើ ដល់លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិបាវិត ដែលទើបទទួលបានការតែងតាំងថ្មី និងកងកម្លាំង មន្ត្រីសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ នូវកិច្ចការ​សំខាន់ៗមួយចំនួន ដូចជា៖
១- ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងការបំពេញការងារ ។
២- ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​តួនាទីភារកិច្ចឲ្យបាន​ត្រឹមត្រូវ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន
៣- ត្រូវខិតខំ​លើកកម្ពស់​ប្រសិទ្ធភាពការងារ​ ការគោរព​ច្បាប់ គោលការណ៍​នានា និងពង្រឹងរបៀប​របប​ធ្វើការ​ តាម​តួនាទី​ ភារកិច្ច​របស់​ខ្លួន ដោយឈរលើ​គោលការណ៍ “សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ” ។
៤- ត្រូវចៀសវាងឲ្យបាននូវទំនាស់ផលប្រយោជន៍ និងទំនាស់ដែលកើតចេញពីការប្រើអំណាចមិនត្រឹមត្រូវ ។
៥-​ត្រូវចៀសវាង និង​នៅ​ឲ្យ​ឆ្ងាយ​ពី​អំពើពុករលួយ ។
៦-ត្រូវចៀសវាងឲ្យបាននូវសកម្មភាពដែលបង្កការលំបាកដល់អ្នកឆ្លងកាត់ ។
៧-ត្រូវចូលរួមបង្កើនការសហការក្នុងចំណោមសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរដែនដីក៏ដូចជាសមត្ថកិច្ចព្រំដែននៃប្រទេសជិតខាង ក្នុងការ​ថែរក្សា​ពង្រឹង សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ព្រំដែន បង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើស​នានា ជាពិសេសបទល្មើសជួញដូរគ្រឿងញៀនឆ្លងដែន បទល្មើសសេដ្ឋកិច្ច ការជួញដូរមនុស្ស និងទំនិញគេចពន្ធគ្រប់ប្រភេទ ការនាំចូលនូវទំនិញខុសច្បាប់ និងខូចគុណភាព ការលួចជ្រៀតចូល នៃ​ជនបរទេសអន្តោ-ប្រវេសន៍ ឆ្លងកាត់ព្រំដែនដោយខុសច្បាប់ ជាដើម ។







No comments:

Post a Comment

Pages