ខេត្តក្រចេះ៖ ថ្ងៃអាទិត្យ ៨កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩នេះ ឯកឧត្តម ខ័ណ្ឌ ចំណាន អភិបាលរងខេត្ត និងការចូលរួមពីតំណាងគណៈកម្មាការជាតិគ្រប់គ្រងគ្រោះមហ្តរាយ និងមន្ទីរអង្គភាពពាក់ព័ន្ធ នាំយកស្រូវពូជចែកជូនប្រជាកសិករចំនួន៣ឃុំ ក្នុងស្រុកចិត្របុរី គឺឃុំដារ កន្ទួត និងថ្មអណ្តើក សរុបចំនួន៦៦៨គ្រួសារ មានផ្ទៃដីសរុបស្មើនឹង៣៨០.៧៥ហិកតា ដែលទទួលរងការខូចខាតពីគ្រោះទឹកជំនន់ ហើយមានលទ្ធភាពស្តារឡើងវិញ ត្រូវបានរាជរដ្ឋាភិបាលផ្តល់នូវពូជស្រូវប្រភេទសែនក្រអូប ចំនួន ៣៩.១៥០ គីឡូក្រាម ស្មើនឹង១.៥៦៦បេ ជូនពួកគាត់ទៅតាមទំហំដីដែលពួកគាត់មាន ។
ឯកឧត្តម ខ័ណ្ឌ ចំណាន អភិបាលរងខេត្ត មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែយកចិត្តទុកដាក់គិតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋនូវគ្រប់កាលៈទេសៈ តាមរយៈឯកឧត្តម នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចុះតាមដានអំពីស្ថានភាពទឹកជំនន់ និងស្ថានភាពរស់នៅរបស់បងប្អូនផ្ទាល់ ដើម្បីជួយដោះស្រាយនូវរាល់ទុក្ខលំបាក តម្រូវការខ្វះខាត់ និងបញ្ហប្រឈមនានា បានទាន់ពេវេលា ដោយមិនទុកឲ្យនរណាម្នាក់ស្លាប់ដោយសារអត់បាយនោះទេ ។ នេះសបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ។
ឯកឧត្ដម ក៏បានជំរុញបងប្អូនប្រជាកសិករ ត្រូវអុវត្តន៍តាមការបង្ហាត់បង្រៀននិងបច្ចេកទេសដាំដុះពូជស្រូវពីមន្រ្តីជំនាញ និងត្រូវពិនិត្យមើលប្រភពទឹករក្សាទឹកសម្រាប់ផ្គត់ផ្គង់ស្រូវឲ្យបានគ្រប់គ្រាន់ និងបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំបន្ថែមទៀត ក្រៅពីការស្ដារឡើងវិញនៅដំណាំស្រូវ គឺត្រូវដាំដំណាំរួមផ្សំបន្ថែមនៅលើផ្ទៃដីក្បែរៗភូមិដ្ឋាន ដោយប្រើប្រាស់ជីធម្មជាតិដែលមានស្រាបនៅក្នុងភូមិ ដែលវាជាការរួមចំណែកបង្កើនជីវភាពរបស់ខ្លួន និងដើម្បីកាត់បន្ថយការចំណាយ ទៅទិញរបស់ទីផ្សារដែលសង្ស័យថាមានជាតិគីមីទៀតផង ៕
Monday, October 7, 2019
Home
ព័ត៌មានជាតិ
គណៈកម្មការគ្រប់គ្រងគ្រោះមហន្ដរាយខេត្តក្រចេះ បន្តផ្ដល់ពូជស្រូវ ជូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ ដើម្បីមានលទ្ធភាពស្តារវិស័យកសិកម្មឡើងវិញ
គណៈកម្មការគ្រប់គ្រងគ្រោះមហន្ដរាយខេត្តក្រចេះ បន្តផ្ដល់ពូជស្រូវ ជូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ ដើម្បីមានលទ្ធភាពស្តារវិស័យកសិកម្មឡើងវិញ
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment