ខេត្តឧត្ដរមានជ័យ៖ នៅព្រឹកថ្ងៃចន្ទ ១រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩រដ្ឋបាលខេត្តឧត្ដរមានជ័យបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត
ដើម្បីរៀបចំការអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅខេត្តឧត្ដរមានជ័យ ដែលដឹកនាំដោយ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ ក្នុងនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រីមន្ទីរ-អង្គភាព កងកម្លាំងប្រដាប់អាវុធទាំង៤ប្រភេទ និងលោក លោកស្រីមន្រ្តីរាជការជាច្រើនទៀត។ អនុគណៈកម្មការរៀបចំការប្រកួតអុំទូកខេត្តឧត្ដរមានជ័យ បានឲ្យដឹងថា ទូកដែលបានសុំដាក់ពាក្យចូលមកប្រកួតប្រណាំងមានចំនួន១៩ទូក ដែលក្នុង១ទូក មានចំណុះ ២២នាក់ មកពីបណ្តាមន្ទីរ អង្គភាព ក្រុងស្រុក សម្រាប់ការប្រណាំងទូក.ង ដែលមានរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី១៩-២០ ខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ នៅសួនច្បារមាត់បឹងស្នោរ ខេត្តឧត្ដរមានជ័យ ។
ឯកឧត្ដម បែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ បានជំរុញឲ្យកម្លាំងសមត្ថកិច្ចទាំងបីប្រភេទ ត្រូវបង្កើនការយកចិត្តទុកដាក់នូវសន្តិសុខ សុវត្តិភាព សណ្តាប់ធ្នាប់ តាមដងផ្លូវសាធារណៈ និងការគ្រប់គ្រងអ្នកទទួលបញ្ញើរ កង់ ម៉ូតូក្នុងឱកាសថ្ងៃបុណ្យអុំទូក ជាពិសេសត្រូវបង្កើនការយកចិត្តទុកដាក់ពីសន្តិសុខ នៅតាមបណ្តាទីប្រជុំជន បណ្តាក្រុង-ស្រុក និងគ្រប់គ្រងនូវមុខសញ្ញាសមាសភាពក្រុមជនល្មើសដែលសមត្ថកិច្ចយើងបានកំណត់ឲ្យបានហ្មត់ចត់ផងដែរ។
Monday, October 14, 2019
Home
ព័ត៌មានជាតិ
រដ្ឋបាលខេត្តឧត្ដរមានជ័យបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តដើម្បីរៀបចំការអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ
រដ្ឋបាលខេត្តឧត្ដរមានជ័យបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តដើម្បីរៀបចំការអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment