ឯកឧត្តមអភិបាលខេត្តស្វាយរៀងដឹកនាំកិច្ចប្រជុំរៀបចំពិធីប្រណាំងទូកនៅទន្លេវ៉ៃគោ គ្រោងប្រារព្ធធ្វើនៅថ្ងៃអាទិត្យទី២៧ ខែតុលា ឆ្នាំ២០១៩ខាងមុខនេះ - BNP

Breaking

Monday, October 7, 2019

ឯកឧត្តមអភិបាលខេត្តស្វាយរៀងដឹកនាំកិច្ចប្រជុំរៀបចំពិធីប្រណាំងទូកនៅទន្លេវ៉ៃគោ គ្រោងប្រារព្ធធ្វើនៅថ្ងៃអាទិត្យទី២៧ ខែតុលា ឆ្នាំ២០១៩ខាងមុខនេះ

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃចន្ទ ០៩កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩នេះ នៅសាលប្រជុំសាលាខេត្តស្វាយរៀង ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំពិធីប្រណាំងទូកឆ្នាំ២០១៩ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវអភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាព តំណាងកងកម្លាំងទាំងបី លោកអភិបាលក្រុង/ស្រុក នាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត ព្រមទាំងអស់លោក លោកស្រី ដែលជាសមាជិក សមាជិកា គណៈកម្មាការ អនុគណៈកម្មការរៀបចំពិធីប្រណាំងទូកជាច្រើនរូបទៀត ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដមអភិបាលខេត្ត បានណែនាំដល់អនុគណៈកម្មការទាំងអស់បន្ទាប់ពីកិច្ចប្រជុំនៅថ្ងៃនេះ ត្រូវបន្តចាត់ចែងរៀបចំប្រជុំបែងចែកការងារលម្អិត ស្របតាមតួនាទីភារកិច្ចដែលមានកំណត់ក្នុងសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ត ជាពិសេសរៀបចំផែនការចំណាយសម្រាប់អនុគណៈកម្មការនីមួយៗដែលត្រូវប្រើប្រាស់ឲ្យបានច្បាស់លាស់ ។

សូមជម្រាបជូនថា ពិធីប្រណាំងទូកនៅទន្លេវ៉ៃគោឆ្នាំនេះ គ្រោងនឹងរៀបចំប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យ ទី២៧ ខែតុលា ឆ្នាំ២០១៩។ ដើម្បីរៀបចំពិធីនេះឲ្យប្រព្រឹត្តទៅដោយរលូន និងបង្កបរិយាកាសជូនបងប្អូនប្រជាពលរដ្ឋបានទស្សនាកម្សាន្តប្រកបដោយភាពសប្បាយរីករាយ រដ្ឋបាលខេត្តបានបង្កើតគណៈកម្មការ ចំនួន ១ អមដោយអនុគណៈកម្មការចំនួន ៦ផ្សេងទៀតជាជំនួយការ។




No comments:

Post a Comment

Pages