ខេត្តក្រចេះ៖ ថ្ងៃចន្ទ ៨រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ ឯកឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះ និងឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជួបសំណេះសំណាល និងណែនាំដល់មន្រ្តីរាជការទូទាំខេត្តក្រចេះ នៅសាលមហោយស្រពខេត្ត ដោយមានការចូលរួមពី ឯកឧត្ដម លោកជំទាវ ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកលោកស្រីប្រធាន អនុប្រធានមន្ទីរ អភិបាលស្រុក ក្រុង នាយក នាយករង រដ្ឋបាលខេត្ត នាយកទីចាត់ការ អង្គភាព ប្រធាន អនុប្រធានការិយាល័យចំណុះសាលាខេត្ត មន្ទីរ-អង្គភាពជុំវិញ និងមន្ត្រីរាជការយ៉ាងច្រើនកុះករ ។
ឯកឧត្ដម វ៉ា ថន មានប្រសាសន៍ថា៖ ប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើនទៅមុខ គឺដោយសារតែមាការរួបរួម និងគាំទ្រពីបងប្អូនប្រជាជនខ្មែរទាំងក្នុងតំបន់ និងក្រៅតំបន់ មិនថាក្នុងកាលៈទេសៈណាក៏ដោយ ក៏បេះដូងនៅតែជាខ្មែរ ហើយនៅតែបន្តគាំទ្រ និងជួយគៀងគរសប្បុរសជនកសាងសមិទ្ធផលផ្សេងៗ និងជួយស្រុកកំណើត «យើងស៊ូហត់នឿយក្នុងការថែរក្សាសន្តិភាព ស្ថិរភាព ប្រសើរជាងហត់នឿយក្នុងការធ្វើសង្គ្រាម ត្រូវបន្តខិតខំសាមគ្គីគ្នា កុំឱ្យមានពួកជនអគតិមកបំផុសបំផុលបង្កើតឱ្យមានបដិវត្តពណ៌ក្នុងប្រទេសយើង ដែលនាំទៅដល់សង្គ្រាមវឹកវរដូចកាលពីអតីតកាល»។
ឯកឧត្តមអភិបាលខេត្ត បញ្ជាក់បន្ថែមថា ៖ ទម្រាំស្រោចស្រង់ប្រទេសជាតិបានដូចសព្វថ្ងៃ កម្ពុជាដ៏កម្សត់នេះឆ្លងកាត់បញ្ហាច្រើនណាស់ តាំងពីសម័យ លន់ណុល និងរបប ប៉ុលពត មក គឺកម្ពុជាត្រូវប្រើពេលរាប់សិបឆ្នាំ ដើម្បីស្ដារប្រទេសឡើងវិញ ក្រោមនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រទេសដ៏កម្សត់មួយនេះបានត្រលប់មកវិញនូវសុខសន្តិភាព ស្ថិរភាពពេញលេញ ។ ហើយក៏សូមអរគុណដល់បងប្អូនប្រជាពលរដ្ឋ មន្រ្តីរាជការ ដែលបានគាំទ្រ គោលនយោបាយរបស់កម្ពុជា គាំទ្រសម្តេចតេជោ ហ៊ុន សែន ជ្រើសរើសមេដឹកនាំត្រូវ ព្រោះថាការជ្រើសរើសមេដឹកនាំត្រូវ គឺបន្តការវិវត្តន៍ ការរីកចម្រើនទៅមុខទៀត យើងត្រូវការប្រជាពលរដ្ឋយើង មិនថាបក្សណា ឬសាសនានោះទេ គឺស្រលាញ់គ្នា យើងរួមគ្នាជាខ្មែរតែមួយ យើងរួមគ្នាកសាងស្រុកភូមិយើង និងថែរក្សាសុខសន្តិភាព ដែលនេះគឺជាអ្វីដែលសម្តេចតេជ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលចង់បាន គឺចង់បានសេចក្តីសុខ សេចក្តីសប្បាយរីករាយ និងសន្តិភាព» ។
ហើយសព្វថ្ងៃនេះ រាជរដ្ឋាភិបាលបានខិតខំដោះស្រាយណាស់នៅអ្វីដែលជាតម្រូវការប្រជាជនចង់បាន ខិតខំកសាងសមិទ្ធផលនានា និងបង្កឱកាសសប្បុរសជន អង្គការ សមាគមចូលរួមកសាងសមិទ្ធផលផ្សេងៗរួមមានមន្ទីរពេទ្យវត្តអារាម សាលារៀន ដែលអាចជួយដោះស្រាយតម្រូវការប្រជាពលរដ្ឋ និងបង្កលក្ខណៈងាយស្រួលដល់កូនចៅ ។ មន្រ្តីរាជការទាំងអស់ មានតួនាទីលើកកម្ពស់ការដឹកនាំសម្របសម្រួលគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោម ក្នុងការលើកកម្ពស់ការផ្តល់សេវា ការអភិវឌ្ឍន៍មូលដ្ឋាន ការដោះស្រាយបញ្ហានានា ដើម្បីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងសូមបន្តការងារទាំងអស់នេះឲ្យប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់ ៕
Tuesday, October 22, 2019
Home
ព័ត៌មានជាតិ
ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ យើងរួមគ្នាជាខ្មែរតែមួយ កសាងស្រុកភូមិយើង និងថែរក្សាសុខសន្តិភាព
ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ យើងរួមគ្នាជាខ្មែរតែមួយ កសាងស្រុកភូមិយើង និងថែរក្សាសុខសន្តិភាព
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment