មន្ទីរកិច្ចការនារីខេត្តកែប​ មានបេីកវគ្គបណ្ដុះបណ្ដាល​ ស្ដីពី​ ការរៀបចំផែនការ ស្ថិតិ ការត្រួតពិនិត្យ និងការវាយតម្លៃឆ្លើយតបនឹងយេនឌ័រ - BNP

Breaking

Wednesday, October 16, 2019

មន្ទីរកិច្ចការនារីខេត្តកែប​ មានបេីកវគ្គបណ្ដុះបណ្ដាល​ ស្ដីពី​ ការរៀបចំផែនការ ស្ថិតិ ការត្រួតពិនិត្យ និងការវាយតម្លៃឆ្លើយតបនឹងយេនឌ័រ

ខេត្តកែប៖ នាព្រឹកថ្ងៃពុធ​ ៣រោច​ ខែអស្សុជ​ ឆ្នាំ​កុរ​ ឯកស័ក​ ព.ស២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​១៦​ ខែ​តុលា​ ឆ្នាំ​២០១៩​ នេះ​ នៅសាលប្រជុំមន្ទីរកិច្ចការនារីខេត្តកែប​ មានបេីកវគ្គបណ្ដុះបណ្ដាល​ ស្ដីពី​ ការរៀបចំផែនការ ស្ថិតិ ការត្រួតពិនិត្យ និងការវាយតម្លៃឆ្លើយតបនឹងយេនឌ័រ​ ដែលចាប់ផ្ដេីមពីថ្ងៃទី១៦-១៧ខែតុលា​ ឆ្នាំ២០១៩​។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព​ លោកជំទាវ ចន្ទ័ សូរីយ៍ រដ្ឋលេខាធិការក្រសួងកិច្ចការនារី​ លោក​ ងិន​ ងិន​ដា​ អភិបាលរង​ខេត្តកែប​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្ដម​ កែន​ សត្ថា​ អភិបាល​ នៃ​គណ:អភិបាលខេត្ត​ និងលោកស្រី​ អ៊ូ សុគន្ធី​ ប្រធានមន្ទីរកិច្ចការនារីខេត្តកែប​ ព្រមទាំងមានការអញ្ចេីញពី​ សិក្ខាកាម​ចំនួន៥ខេត្ត​រួមមាន:​ ប៉ៃលិន បាត់ដំបង ត្បូងឃ្មុំ កំពង់ចាម និងពោធិសាត់ សរុបចំនួន៤៩រូប។

វគ្គបណ្ដុះបណ្ដាល​នេះ​ មានគោលបំណង​ ដើម្បីបង្កើនសម្ថភាពអ្នកពាក់ពន្ធក្នុងការរៀបចំផែនការគម្រោងកម្មវិធី ការត្រួតពិនិត្យវាយតម្លៃតាមរយៈការប្រើប្រាស់វិធីសាស្ត្រ ការគ្រប់គ្រងវដ្ដនៃគម្រោង​ឆ្លេីយតបនឹងយេនឌ័​រ​ និងរៀបចំតារាងម៉ាទ្រិចនៃសូចនាករត្រួតពិនិត្យ និងវាយតម្លៃឆ្លើយតបនឹងយេនឌ័រ៕



No comments:

Post a Comment

Pages