ខេត្តកំពត៖ នៅព្រឹកថ្ងៃ ទី១៥ខែតុលា ឆ្នាំ២០១៩ នាបរិវេណសាលាខេត្ត រដ្ឋបាលខេត្តកំពត បានប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខ័ន្ធនិងថ្វាយព្រះរាជកុសលដ៏ថ្លៃថ្លាជូនព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ "ព្រះបរមរតនកោដ្ឋគ"ម្រប់៧ឆ្នាំ។
ពិធីនេះបានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្ដម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្ដម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំង ឯកឧត្ដម លោកជំទាវ លោក-លោកស្រី សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរ អង្គភាព ជុំវិញខេត្ត សិស្សនិស្សិត ចំនួនប្រមាណ១៦១៣អង្គ/នាក់ ក្នុងមនោសញ្ចេតនាប្រកបដោយការនឹករលឹកតបស្នងនូវគុណបំណាច់ ដែលមិនអាចកាត់ថ្លៃបាន នៃព្រះរាជសកម្មភាពក្នុងព្រះរាជកិច្ចបម្រើជាតិមាតុភូមិរបស់"ព្រះបរមរតនកោដ្ឋ"។
សន្ទរកថា ឯកឧត្ដមជាវ តាយអភិបាលខេត្ត ក៏បានលំអោនកាយថ្វាយនូវព្រះរាជកុសលដ៏ថ្លៃថ្លាចំពោះព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តមសីហនុ «ព្រះបរមរតនកោដ្ឋ»ក្នុងឱកាសគម្រប់ខួប៧ឆ្នាំដែលជាថ្ងៃចូលទីវង្គត់របស់ព្រះអង្គសូមឧទ្ទិសបួងសួងដល់ព្រះវិញ្ញាណក្ខ័ន្ធ សូមព្រះអង្គទ្រង់យាងចាប់បដិសន្ធិក្នុងព្រះបរមសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕
Tuesday, October 15, 2019
Home
ព័ត៌មានជាតិ
រដ្ឋបាលខេត្តកំពតប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខ័ន្ធនិងថ្វាយព្រះរាជកុសលដ៏ថ្លៃថ្លាជូនព្រះករុណាព្រះបរមរតនកោដ្ឋគម្រប់៧ឆ្នាំ
រដ្ឋបាលខេត្តកំពតប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខ័ន្ធនិងថ្វាយព្រះរាជកុសលដ៏ថ្លៃថ្លាជូនព្រះករុណាព្រះបរមរតនកោដ្ឋគម្រប់៧ឆ្នាំ
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment