ភ្នំពេញ៖ ទីតាំងបង្កប់ល្បែងសុីសងតាមប្រពន្ធ័អនឡាញខុសច្បាប់ ជ្រកក្រោមផ្លាកយីហោ J5 កំពុងតែបង្កព្យុះភ្លៀង នឹងភាពអាណាធិបតេយ្យនៃល្បែងសុីសង ក្នុងមូលដ្ឋានសង្កាត់ទំនប់ទឹក ។ ប្រភពបានអោយដឹងថា ទីតាំងមួយនេះ ស្ថិតនៅច្រកចូលផ្សារទំនើបសុវណ្ណា សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ប្រជាពលរដ្ឋមួយចំនួនដែលរស់នៅក្បែរនោះបានលើកឡើងថា ទីតាំងល្បែងស៊ីសងខាងលើតែងតែមានក្រុមក្មេងទំនើងចេញចូលជាហូហែរមិនចេះដាច់ ជាពិសេសគឺ ពេលយប់តែម្តង ធ្វើអោយពួកគាត់មានការព្រួយបារម្ភខ្លាចក្រែងក្រុមក្មេងទំនើងទាំងនោះលេងចាញ់អស់លុយបែកគំនិតធ្វើសកម្មភាពលួច ឆក់ ប្លន់ជាដើម ។
គួររំលឹកផងដែរថា លោកអភិបាលរាជធានីភ្នំពេញ ធ្លាប់បានដាក់បទបញ្ជាដល់មន្ត្រីថ្នាក់ក្រោមក្នុងខណ្ឌទាំង១៤ និងសមត្ថកិច្ចដែលពាក់ពន្ធ័ ត្រូវតែចាត់វិធានការបង្ក្រាបរាល់ទីតាំងល្បែងស៊ីសងទាំងអស់ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ព្រោះថាល្បែងសុីសង ជាដើមចមនៃបទល្មើសផ្សេង៕
Saturday, September 7, 2019
អាជ្ញាធរ និងសមត្ថកិច្ចខណ្ឌបឹងកេងកងមើលមិនឃើញ ទីតាំងបង្កប់ល្បែងសុីសងខុសច្បាប់យីហោJ5
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment