កម្លាំងអធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារបន្តបង្រ្កាបបទល្មើសនេសាទក្នុងដែនប្រតិបត្តិការរបស់ខ្លួនដូចភ្លៀងរលឹម - BNP

Breaking

Tuesday, September 17, 2019

កម្លាំងអធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារបន្តបង្រ្កាបបទល្មើសនេសាទក្នុងដែនប្រតិបត្តិការរបស់ខ្លួនដូចភ្លៀងរលឹម

ខេត្តត្បូងឃ្មុំ៖ កម្លាំង អធិការ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលចំនួន៥ ក្នុងស្រុកក្រូចឆ្មារ បានចេញបង្ក្រាបបទល្មើសនេសាទ នៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០១៩ ចំនួន 5គោលដៅតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ អោយបង្ក្រាបអោយអស់រាល់បទល្មើសនេសាទខុសច្បាប់នៅរដូវទឹកឡើងពេលត្រីពងនេះឲ្យខាងតែបាន ។

លោកវរៈសេនីយ៍ឯក សាំ ហេង អធិការនគរបាលស្រុកក្រូចឆ្មារបានបញ្ជាក់ឲ្យដឹងថា កងកម្លាំងនគរបាលស្រុកក្រូចឆ្មាររួមនឹងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំឈូក ឃុំប៉ឹស១ ឃុំជំនីក ឃុំទួលស្នួល និងឃុំកំពង់ទ្រាស ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅចំណុចផ្សេងៗ គ្នាក្នុងថ្ងៃតែមួយ ជាលទ្ធផលគឺៈ 1.ឃុំឈូក៖ ទីតាំងចំណុចជើងស្ទឹងគគី ក្រោយភូមិរការខ្នុរ ឃុំឈូក ស្រុកក្រូចឆ្មារ បង្ក្រាបបានលបស្បៃ៣មាត់ ប្រវែង៣០ម៉ែត្រ របាំងស្បៃ ១៧៥ម៉ែត្រ បង្គោលចំនួន៥៥បង្គោល (សម្ភារៈខាងលើត្រូវបានកាប់បំផ្លាញចោលនៅហ្នឹងកន្លែង) និងលែងកូនត្រីចំនួន៣៥គីឡូចូលទឹកវិញ
2.ឃុំប៉ឹស១៖ ទីតាំងចំណុចព្រែកអូតាហែ ក្រោយភូមិសោយ១ ភូមិសោយ២ ឃុំប៉ឹស១ ស្រុកក្រូចឆ្មារ បង្ក្រាបបានលបស្បៃមុងចំនួន ០៧មាត់ ប្រវែង ២១០ម៉ែត្រ បង្គោលឬស្សី ៦៤ បង្គោល (សម្ភារៈខាងលើត្រូវបានកាប់បំផ្លាញចោលនៅហ្នឹងកន្លែង) ។ និងលែងកូនត្រីចំរុះចំនួន៥០គីឡូក្រាម ចូលទៅក្នុងទឹកវិញ ។
3.ឃុំជំនីក ៖ចំនុចបឹងជីសែន ក្រោយភូមិជំនីក ភូមិបន្ទាយ ឃុំជំនីក ស្រុកក្រូចឆ្មារ ប្ង្ក្រាបបានលបស្បៃមុង បាន ចំនួន៣១មាត់ របាំងព្រួលស្បៃមុងប្រវែង ១៨០០ ម៉ែត្រ បង្គោលចំនួន ១០០០បង្គោល (សម្ភារៈខាងលើត្រូវបានកាប់បំផ្លាញចោលនៅហ្នឹងកន្លែង) ហើយប្រលែងកូនត្រីចម្រុះប្រមាណ ៣២០គីឡូក្រាម ចូលទឹកវិញ ។
4.ឃុំទួលស្នួល ៖ចំនុចប្រឡាយទូកមាស ក្រោយភូមិជើងច្រង់ ឃុំទួលស្នួល ស្រុកក្រូចឆ្មារ បង្ក្រាបបានលបស្បៃ ចំនួន៨លប ប្រវែង៦៥០ម៉ែត្រ បង្គោលចំនួន២៣៥បង្គោល ហើយប្រលែងកូនត្រីចូលទឹកវិញចំនួន ៦៧គីឡូ ។
5.ឃុំកំពង់ទ្រាស ៖ចំនុចវាលចម្ការអូម្លូរ ឃុំកំពង់ទ្រាស បង្ក្រាបបាន៖
- លបយ៉ាងកាវចំនួន៥ មាត់ព្រួលចំនួន៨០០ម៉ែត្រ ចំពោះឧបករណ៍និងសម្ភារៈខាងលេីក្រុមយេីងបានកាប់បំផ្លាញ និងដុតចោលនៅហ្នឹងកន្លែងហើយប្រលែងកូនត្រីចូលទឹកវិញចំនួន ៣៥គីឡូ
-បង្ក្រាបបានលបស្បៃ៣៥មាត់ ប្រវែង២៧០០ម៉ែត្រ បង្គោលចំនួន២៥០០បង្គោល (សម្ភារៈខាងលើត្រូវបានកាប់បំផ្លាញចោលនៅហ្នឹងកន្លែង) និងលែងកូនត្រីចំនួន១៥០គីឡូចូលទឹកវិញ ។ មួយវិញទៀត លោកអធិការក៏បានសំណូមពរ សូមបងប្អូនប្រជាជនយើងកុំនេសាទដោយឧបករណ៍ខុសច្បាប់ និងនេសាទនៅរដូវទឹកឡើងដែលត្រីពងចន្លោះពេលហាមឃាត់ការនេសាទ ផងដែរ ៕




No comments:

Post a Comment

Pages