ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ​ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម - BNP

Breaking

Friday, September 20, 2019

ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ​ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម

ខេត្តមណ្ឌលគិរី៖​ ដេីម្បីធានាបាននូវសន្តិសុខ​ សុវត្ថិភាព​ សណ្តាប់ធ្នាប់សាធារណៈ​ និងសណ្តាប់ធ្នាប់សង្គម​ ក៏ដូចជាការរួមចំណែកក្នុងការបង្កបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋ​ និងមហាជនគ្រប់មជ្ឈដ្ឋាន​ នាឱកាសពិធីបុណ្យកាន់បិណ្ឌ-បុណ្យភ្ជុំបិណ្ឌ​ ប្រពៃណីជាតិ​ខ្មែរ ឆ្នាំ២០១៩ នាព្រឹកថ្ងៃសុក្រ ទី២០ ខែកញ្ញា​ ឆ្នាំ២០១៩​ វេលាម៉ោង​០៨:៣០​នាទី នៅស្នងការដ្ឋាននគរបាលខេត្ត​ បាន​រៀបចំកិច្ចប្រជុំផ្សព្វផ្សាយផែនការ​ របស់ឯកឧត្តម​ នាយឧ្តមសេនីយ៍​ សន្តិបណ្ឌិត​ អគ្គស្នងការនគរបាលជាតិ​ ស្តីពីការពង្រឹងកិច្ចការពារសន្តិសុខ​ សុវត្ថិភាព​ និងសណ្តាប់ធ្នាប់សង្គម​ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ​-បុណ្យភ្ជុំបិណ្ឌ​ ប្រពៃណីជាតិ​ខ្មែរ ឆ្នាំ២០១៩​។

កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតី​ភាព លោក​ឧត្ដមសេនីយ៍ទោ ឡោ សុខា ស្នងការ​នគរ​បាលខេត្ត​ និងដោយមានការ​អញ្ជេីញចូលរួមពី​សំណាក់​ លោក​ លោកស្រី​ ជាស្នងការរង​ នាយ​ នាយរង​ការិយាល័យ​ នាយ​ នាយរងផ្នែក​ និងមន្ត្រីការិយាល័យជំនាញ​ទាំងអស់​ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង២​ លោកអធិការ​នគរបាលក្រុង​-ស្រុក​ ទាំង៥​ សរុបចំនួន​២៣៥នាក់​ ។

ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ស្នងការ​បានមានប្រសាសន៍ណែនាំ​ បង្អុលបង្ហាញដល់​កងកម្លាំងនគរបាលទាំងអស់​ ត្រូវបង្កើនការយកចិត្តទុកដាក់ពង្រឹងការងារចរាចរណ៍តាមដងផ្លូវ ត្រួតពិនិត្យអាវុធជាតិផ្ទុះ បង្ការ​ ទប់ស្កាត់បទល្មើសគ្រឿងញៀន បទល្មើសចោរកម្ម​ និងបទល្មេីសផ្សេងៗទៀត​ ដេីម្បីធានាបាននូវសន្តិសុខ​ សុវត្ថិភាព​ និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ​ ភ្ញៀវជាតិ-អន្តរជាតិដែលបានមកលំហែរកំសាន្តក្នុងទឹកដីខេត្តមណ្ឌលគិរី នាឱកាសពិធីបុណ្យកាន់បិណ្ឌ-បុណ្យភ្ជុំបិណ្ឌ​ប្រពៃណីជាតិ​ខ្មែរ​ ឆ្នាំ២០១៩​ នៅតាមរមណីយដ្ឋាន​ និងកន្លែងកំសាន្តសប្បាយនានា​ ក្នុងដែនសមត្ថកិច្ចខ្លួុនគ្រប់គ្រងអោយទទួលបានសន្តិសុខល្អប្រសើរ និងជាពិសេសត្រូវត្រៀមលក្ខណៈចុះជួុយអន្តរាគមន៍សង្គ្រោះប្រជាពរដ្ឋដែលងាយរងគ្រោះ​ និងរងគ្រោះដោយសារទឹកជំនន់ ក៏ដូចជារងគ្រោះដោយគ្រោះធម្មជាតិផ្សេងៗដែលកើតឡើងជាយថាហេតុ​ ៕






No comments:

Post a Comment

Pages