ពិធីបើកវគ្គហ្វឹកហ្វឺនយុទ្ធវិធីថ្នាក់ ខ,គ អប់រំចិត្តសាស្ត្រ ដល់នាយទាហាន នាយទាហានរង ពលទាហាន តំបន់ប្រតិបត្តិការសឹករងស្វាយរៀង - BNP

Breaking

Tuesday, September 10, 2019

ពិធីបើកវគ្គហ្វឹកហ្វឺនយុទ្ធវិធីថ្នាក់ ខ,គ អប់រំចិត្តសាស្ត្រ ដល់នាយទាហាន នាយទាហានរង ពលទាហាន តំបន់ប្រតិបត្តិការសឹករងស្វាយរៀង

ខេត្តស្វាយរៀង៖ នារសៀលថ្ងៃអង្គារ ១២កើត ខែភទ្របទឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្តម សុខ រស់ អភិបាលរងខេត្តស្វាយរៀង តំណាង ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនយុទ្ធវិធីថ្នាក់ ខ,គ អប់រំចិត្តសាស្ត្រ ដល់នាយទាហាន នាយទាហានរង ពលទាហាន តំបន់ប្រតិបត្តិការសឹករងស្វាយរៀង ស្ថិតនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តស្វាយរៀង ដែលមានសិក្ខាកាមចូលរួមចំនួន ១២០នាក់។

ឯកឧត្តម សុខ រស់ មានប្រសាសន៍ថា ក្នុងនាមឯកឧត្តមប្រធានគណៈបញ្ជាការឯកភាពខេត្តស្វាយរៀង សូមធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំអនុវត្តទៅតាមតួនាទី និងភារកិច្ចយ៉ាងសកម្មប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងលើកទឹកចិត្តឱ្យបន្តការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីឈានទៅសម្រេចភារកិច្ចកាន់តែល្អប្រសើរជូនជាតិ មាតុភូមិ និងប្រជាជននៃយើង។ ជាពិសេសការបើកវគ្គហ្វឹកហ្វឺនយុទ្ធវិធីថ្នាក់ ខ,គ អប់រំចិត្តសាស្ត្រនាពេលនេះ សូមឱ្យនាយទាហាន នាយទាហានរង ពលទាហាន ទាំងអស់ត្រូវយកចិត្តទុកដាក់ពង្រឹងគុណភាពហ្វឹកហ្វឺនជំនាញនេះ ដែលជាការងារស្នូលត្រូវធ្វើជាប្រចាំ ដើម្បីលើកកម្ពស់សមត្ថភាព គុណភាពជំនាញ សំដៅលើកកម្ពស់ការកសាងធន់ធានមនុស្ស ក្នុងជួរកងយោធពលខេមរភូមិន្ទ ឱ្យមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការបំពេញភារកិច្ច ទាំងក្នុងដំណាក់កាលបច្ចុប្បន្ន ក៏ដូចជាទៅអនាគត៕


No comments:

Post a Comment

Pages