ខេត្តត្បូងឃ្មុំ៖ លោកស្រី នី ចាន់ធីតា អភិបាលរងខេត្តត្បូងឃ្មុំ បានថ្លែងទៅកាន់បេក្ខជនប្រឡងចម្រៀងសកលថ្នាក់ខេត្ត ដោយបានធ្វើណែនាំ ដល់បេក្ខជនប្រឡងដែលបានទទួលចំណាត់ថ្នាក់នាពេលនេះ ត្រូវខិតខំហ្វឹកហាត់ព័ទ្ធសំលេងឱ្យបានល្អបន្ថែមទៀត ដើម្បីត្រៀមខ្លួនប្រឡងនៅថ្នាក់ជាតិ ជាពិសេសត្រូវជ្រើសរើសចម្រៀងណាដែលជាវប្បធម៌សិល្បះ ជាអត្តសញ្ញាណរបស់ជាតិ កុំចម្លងវប្បធម៌បរទេស ដែលមិនមែនវប្បធម៌របស់ខ្លួន។
លើកឡើងបែបនេះរបស់លោកស្រី នី ចាន់ធីតា ក្នុងឱកាសកម្មវិធីប្រឡងផ្ដាច់ព្រ័ត្រមហោស្រពចម្រៀងខ្មែរជាសកលលើកទី៥ ឆ្នាំ២០១៩ នៅខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ។
លោកស្រី នី ចាន់ធីតា បានបន្តថា ការប្រឡងចម្រៀងនេះ គឺគោលបំណង ដើម្បីជួយលើកស្ទួយនូវសិល្បះវប្បធម៌ខ្មែររបស់យើង ដែលកំពុងតែត្រូវទទួលរងនូវការគំរាមកំហែង ពីវប្បធម៌បរទេសពិសេស ស្រទាប់យុវ័យ ដើម្បីលើកតម្កើងឱ្យចេះស្រឡាញ់ និងជួយថែរក្សាអភិរក្សសិល្បះ វប្បធម៌ខ្មែរឱ្យបានគង់វង្ស។
លោកស្រី បានបញ្ជាក់ថា យើងទាំងអស់គ្នារស់រានមានជីវិត និងជួបជុំសប្បាយរីករាយនៅពេលនេះ គឺដោយសារតែក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំដោះអាយុជីវិតប្រជាជនកម្ពុជា ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានខិតខំស្ដារ និងកសាងប្រទេស ឱ្យមានការរីកចម្រើនដូចសព្វថ្ងៃនេះ។ ម្យ៉ាងទៀត សូមបងប្អូនៗនិងក្មួយៗទាំងអស់ ពិតជាខិតខំប្រឹងប្រែងបញ្ចេញនូវទេពកោសល្យ ដើម្បីដណ្ដើមយកជ័យលាភីរៀងៗខ្លួន ប៉ុន្តែចំពោះការផ្ដល់ពិន្ទុត្រូវតែផ្ដល់នឹងជឿជាក់ថាគណៈកម្មការ នឹងរក្សានូវសេចក្ដីថ្លៃថ្នូរផ្ដល់ភាពយុត្តិធម៌ដល់បេក្ខភាពទាំងអស់ផងដែរ។
បើតាមការបញ្ជាក់ពីលោក កង ចន្ធីរិទ្ធ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសល្បៈខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ការប្រឡងជម្រុះបេក្ខជនបេក្ខនារី នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ ដោយប្រឡងផ្ដាច់ព្រ័ត្រនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩នេះ មន្ទីរបានរៀបចំការប្រឡងផ្ដាច់ព្រ័ត្រជ្រើសរើសយកអ្នកមានសមត្ថភាព ទទួលជយលាភីលេខ១ ខាងសម័យចំនួន២នាក់ ប្រុសមួយស្រីមួយលេខ១ ខាងភ្លេងបុរាណចំនួន២នាក់ ប្រុស១នាក់ ស្រី១នាក់ ដោយមន្ទីរៀបចំគណៈកម្មការឱ្យពិន្ទុដោយសុក្រិតបំផុត ហើយមន្ទីវប្បធម៌ និងវិចិត្រសិល្បះខេត្ត បានរៀបចំប្រឡងចម្រៀងខ្មែរ ជាសកលមានពីផ្នែកចម្រៀង ១-សម្រៀងសម័យ (ទសវត្សទី៥០ដល់៧០) និង២-ចម្រៀងបុរាណខ្មែរ(ភ្លេងការមហោរី បាសាក់ និងយីកេ) ៕
Wednesday, September 4, 2019
Home
ព័ត៌មានជាតិ
អភិបាលរងខេត្តត្បូងឃ្មុំ បានណែនាំដល់បេក្ខជនប្រឡងដែលបានទទួលចំណាត់ថ្នាក់លេខ១ក្នុងខេត្ត ត្រូវខិតខំហ្វឹកហាត់បន្ថែមទៀត ដើម្បីត្រៀមខ្លួនប្រឡងនៅថ្នាក់ជាតិ
អភិបាលរងខេត្តត្បូងឃ្មុំ បានណែនាំដល់បេក្ខជនប្រឡងដែលបានទទួលចំណាត់ថ្នាក់លេខ១ក្នុងខេត្ត ត្រូវខិតខំហ្វឹកហាត់បន្ថែមទៀត ដើម្បីត្រៀមខ្លួនប្រឡងនៅថ្នាក់ជាតិ
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment