សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង នាំយកថវិកាបេឡាមរណសង្គ្រោះចំនួន៤,០០០,០០០រៀល ប្រគល់ជូនគ្រួសារអតីតយុទ្ធជនកម្ពុជាក្រុងកំពង់ឆ្នាំង - BNP

Breaking

Wednesday, September 18, 2019

សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង នាំយកថវិកាបេឡាមរណសង្គ្រោះចំនួន៤,០០០,០០០រៀល ប្រគល់ជូនគ្រួសារអតីតយុទ្ធជនកម្ពុជាក្រុងកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ ព្រឹកម៉ោង០៩:៣០នាទី ថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ទោ ធន ធឿន ប្រធានសមាគមអតីត យុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង រួមជាមួយ លោក ឃូ សុផាន់ មេបញ្ជាការរងសឹករងខេត្ត ,លោក ចក់ កែវចំរើន ប្រធានការិយាល័យបេឡាជាតិខេត្ត និងក្រុមការងារ សអក សង្កាត់ ក្រុង បានចូលរួមគោរពវិញ្ញាណក្ខ័ន្ធ និងនាំយកនូវថវិកា បេឡាមរណសង្គ្រោះ ចំនួន ៤,០០០,០០០ រៀល រួមជាមួយសាររំលែកទុក្ខ ជូនលោកស្រី ម៉ែន ស៊ីណា ត្រូវជាប្រពន្ធរបស់សព សមាជិកអតីតយុទ្ធជនកម្ពុជាឈ្មោះ អ៊ិន ណារី ប្រភេទនិវត្តជនID (RB08000463) ទទួលមរណភាពវេលាម៉ោង ៨:៨០នាទី យប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ នៅភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ។

ជាចុងបញ្ចប់ ក្រុមគ្រួសាររបស់សពបានថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចតេជោ ហ៊ុន សែន នាយយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស សូមអោយសម្តេច មានសុខភាពល្អបន្តដឹកនាំប្រទេសកម្ពុជា ជារៀងរហូត និងសូមអរគុណដល់ ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រី , ឯកឧត្តមអភិបាលខេត្ត,ឯកឧត្តម ធន ធឿន ប្រធានសមាគមអតីត យុទ្ធជនកម្ពុជាខេត្ត រួមជាមួយក្រុមការងារ សូមជួបប្រទះពុទ្ធពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀតឃ្លាតឡើយ ៕



No comments:

Post a Comment

Pages