ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ម្សិលមិញនេះ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះសីហនុ បានរៀបចំពិធីបិទមហោស្រពសិល្បៈចម្រៀងខ្មែរជាសកលលើកទី៥ ក្នុងខេត្ត។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ ឯកឧត្ដម អភិបាលរងខេត្ត ព្រមទាំងមានការ ចូលរួមពីលោក លោកស្រី ថ្នាក់ដឹកនាំតាមមន្ទីរ អង្គភាពជុំវិញខេត្តផងដែរ ។
មានប្រសាសន៍ក្នុងពិធីបិទនោះដែរ ឯកឧត្ដម អភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ក្នុងការធ្វើឲ្យកិច្ចដំណើរការប្រព្រឹត្តទៅបានសម្រេចទៅតាមផែនការរបស់ក្រសួង និងទទួលបានបេក្ខជន បេក្ខនារី ជ័យលាភីឆ្នើម ដែលមាន សមត្ថភាពពិតៗ និងបន្តរួមចំណែកក្នុងការបង្កើនស្នាដៃថ្មីក្នុងវិស័យសិល្បៈដើម្បីបំពេញតំរូវការក្នុងវិស័យសង្គមជាតិ ក៏ដូចជាបានចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា។ ហើយបន្តថែរក្សា និងផ្សព្វផ្សាយ នូវវប្បធម៌របស់ជាតិសាសន៍យើង ដល់ពិភពលោកបានដឹងពីវប្បធម៌ដ៏រឹងមាំទន់ភ្លន់ និងមានប្រវត្តិចំណាស់យូរលង់ជាងគេ ដែលជាអត្តសញ្ញាណជាតិ ជាក់ស្តែងដូចជា ប្រាសាទអង្គរ ដែលជាបណ្តុំនូវប្រវត្តិជាច្រើន ដែលនេះជាមោទនៈភាពរបស់យើងជាខ្មែរ ៕
Monday, September 2, 2019
Home
ព័ត៌មានជាតិ
មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះសីហនុ រៀបចំពិធី បិទមហោស្រពសិល្បៈចម្រៀងខ្មែរជាសកលលើកទី៥ក្នុងខេត្ត
មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះសីហនុ រៀបចំពិធី បិទមហោស្រពសិល្បៈចម្រៀងខ្មែរជាសកលលើកទី៥ក្នុងខេត្ត
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment