អភិបាលខេត្តប៉ៃលិន ជំរុញដល់គណៈកម្មការផ្គត់ផ្គង់ទឹកស្អាត សុខភាព និងអនាម័យជនបទ ត្រូវបង្កើនការអនុវត្តការងារនៅក្នុងមូលដ្ឋានឱ្យកាន់តែមានតម្លាភាព និងប្រសិទ្ធភាព - BNP

Breaking

Tuesday, September 17, 2019

អភិបាលខេត្តប៉ៃលិន ជំរុញដល់គណៈកម្មការផ្គត់ផ្គង់ទឹកស្អាត សុខភាព និងអនាម័យជនបទ ត្រូវបង្កើនការអនុវត្តការងារនៅក្នុងមូលដ្ឋានឱ្យកាន់តែមានតម្លាភាព និងប្រសិទ្ធភាព

ប៉ៃលិន៖ មានប្រសាសន៍ក្នុងកិច្ចប្រជុំស្តីពីការអនុវត្តផែនការសកម្មភាពលើវិស័យផ្គត់ផ្គង់ទឹកស្អាត របស់ខេត្តប៉ៃលិន នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានជំរុញដល់សមាជិក សមាជិការគណៈកម្មាការផ្គត់ផ្គង់ទឹកស្អាត សុខភាព និងអនាម័យជនបទខេត្តទាំងអស់ ត្រូវបង្កើនការ អនុវត្ត ការងាររបស់ខ្លួននៅក្នុងមូលដ្ឋានអោយ បាន ត្រឹមត្រូវ ច្បាស់លាស់ ប្រកដ ដោយ គុណភាព មានតម្លាភាព និងប្រសិទ្ធភាព ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ព្រោះថា ការផ្គត់ផ្គង់ទឹក និងថែរក្សាសុខភាព អនាម័យ ពិតជាមានសារៈសំខាន់ណាស់ចំពោះ បងប្អូនប្រជាពលរដ្ឋរស់នៅតាមមូលដ្ឋាន ដើម្បីលើកកម្ពស់សុខមាលភាពប្រជាជនអោយកាន់តែល្អប្រសើរ ជាពិសេសត្រូវផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋឱ្យគិតពីបញ្ហាសុខភាពហូបស្អាត ផឹកស្អាត រស់នៅស្អាតក្នុង ជីវភាពប្រចាំថ្ងៃ និងត្រូវកៀគររកធនធានពីសប្បុរសជន ដៃគូអភិវឌ្ឍនានា អោយសហការជាមួយ អាជ្ញាធរ មូលដ្ឋាន សំរាប់ពង្រឹងយន្តការ អំពីការសំអាតអនាម័យ និងផ្គត់ផ្គង់ទឹកស្អាត ប្រកបដោយស្តង់ដារ និងមានគុណ ភាពខ្ពស់។

លោកអភិបាលខេត្ត ក៏បានស្នើដល់គ្រឹះស្ថានអប់រំនានា ទាំងរដ្ឋ និងឯកជន ត្រូវយកចិត្តទុកដាក់សាងសង់សម្ភារៈទឹកស្អាត និងខិតខំអប់រំសិស្ស ឱ្យយល់ពីផលវិបាកនៃការខ្វះអនាម័យនៅតាមសាលាតាមគ្រួសារ ហើយគ្រប់ៗគ្រួសារត្រូវមានបង្គន់ អនាម័យ ដោយបញ្ឈប់ការ បន្ទោរបង់ពាស វាលពាសកាល។

សូមបញ្ជាក់ថា ការអនុវត្តផែនការសកម្មភាពលើវិស័យផ្គត់ផ្គង់ទឹកស្អាត របស់ខេត្តប៉ៃលិននៅឆ្នាំ ២០១៩ នេះ ចំពោះការងារសាងសង់អាងត្រងទឹកភ្លៀង ៤ម៣របស់មន្ទីរអភិវឌ្ឍន៍ជនបទ បាន ២៥អាង លទ្ធផល សម្រេចបាន ១០០%  និងការងារជួសជុលអណ្តូងស្នប់ បាន ១០អណ្តូងលទ្ធផលសម្រេចបាន ១០០%  ហើយបានបើកវគ្គបណ្តុះបណ្តាលថែទាំ បាន១ លើក ដោយឡែកចំពោះ ផែនការរបស់ ក្រសួង អភិវឌ្ឍន៍ជនបទ ការងារសាងសង់អណ្តូងស្នប់ afridev បាន ៦ អណ្តូង លទ្ធផល សម្រេចបាន ៥០%  និងការងារសាងសង់អាងត្រងទឹកភ្លៀង៤ម៣បាន១៨អាងលទ្ធផល សម្រេចបាន៣៨.៨%៕




No comments:

Post a Comment

Pages