ខេត្តស្វាយរៀង៖ លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាពការងារ និងការរៀបចំវេទិការសាធារណៈប្រចាំឆមាសទី១ និងទិសដៅអនុវត្តបន្តឆ្នាំ២០១៩ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១៥កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលាខេត្តស្វាយរៀង។
ថ្លែងក្នុងឱកាសនោះ លោកជំទាវក៏បានកោតសសើរដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់ ក្នុងការខិតខំបំពេញការងារកន្លងដែលធ្វើឲ្យខេត្តស្វាយរៀងទទួលបានលទ្ធផលគួរជាទីមោទនៈ ។
លោកជំទាវក៏បានបន្តទៀតថា ទោះបីជាខេត្តទទួលបានជោគជ័យយ៉ាងណាក៏ដោយ ក៏នៅមានបញ្ហាមួយចំនួនដែលជាបញ្ហាប្រឈមនៅឡើយ រួមមាន ៖ បញ្ហាសំរាម បញ្ហាភូមិ ឃុំ មានសុវត្ថិភាព បញ្ហាចរាចរណ៍ បញ្ហាគ្រឿងញៀន បញ្ហាបម្រើសេវាសាធារណៈ និងបញ្ហាទំនាស់ដីធ្លី ជាដើម ។ល។ អាជ្ញាធរក្នុងមូលដ្ឋានផ្ទាល់ត្រូវជម្រុញអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត ។ ចំណែកឯបញ្ហាទំនាស់ដីធ្លីនេះជារឿងសំខាន់ណាស់ គឺត្រូវបង្កើនការយកចិត្តទុក្ខដាក់បន្ថែមទៀតស្របតាមអានុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។ លោកជំទាវក៏បានស្នើឲ្យគណៈកម្មការដោះស្រាយទំនាស់ដីធ្លីរបស់ខេត្ត ត្រូវសហការជាមួយអគ្គនាយកដ្ឋានអធិការកិច្ច ដែលជាសេនាធិការឲ្យក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ត្រូវរួមគ្នាដោះស្រាយឲ្យបានចប់នៅក្នុងឆ្នាំ២០១៩នេះ ក្នុងករណីទំនាស់ដីធ្លី២កន្លែង នៅស្រុករមាសហែក រវាងប្រជាពលរដ្ឋនិងក្រុមហ៊ុនពីរ គឺក្រុមហ៊ុនអានម៉ារ៉ាឌី និងក្រុមហ៊ុន អ៉ិនខេវីឆ័រ ដោយមិនត្រូវអូសបន្លាយពេលវេលាទៀតនោះទេ៕
Friday, September 13, 2019
Home
ព័ត៌មានជាតិ
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ស្នើឲ្យគណៈកម្មការដោះស្រាយទំនាស់ដីធ្លីរបស់ខេត្ត ត្រូវសហការជាមួយក្រសួងទំនាក់ទំនងជាមួរយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ត្រូវបញ្ចប់ករណីទំនាស់ដីធ្លី២កន្លែង នៅស្រុករមាសហែក នៅចុងឆ្នាំនេះ
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ស្នើឲ្យគណៈកម្មការដោះស្រាយទំនាស់ដីធ្លីរបស់ខេត្ត ត្រូវសហការជាមួយក្រសួងទំនាក់ទំនងជាមួរយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ត្រូវបញ្ចប់ករណីទំនាស់ដីធ្លី២កន្លែង នៅស្រុករមាសហែក នៅចុងឆ្នាំនេះ
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment