ខេត្តសៀមរាប៖ នាថ្ងៃអង្គារ៍ ០៥រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ លោក មាស ជូរ៉ានី មន្ទីររ៉ែ និងថាមពលខេត្តសៀមរាបបានដឹកនាំមន្ត្រីជំនាញនៃមន្ទីររបស់ខ្លួន សហការជាមួយរដ្ឋបាលខេត្តសៀមរាប (អន្តរវិស័យខេត្ត)និងស្នងការដ្ឋាននគរបាលខេត្ត ព្រមទាំងរដ្ឋបាលក្រុងសៀមរាបចុះពិនិត្យ និងណែនាំម្ចាស់ទីតាំងលក់ និងបញ្ចូលហ្គាសកំប៉ុងចំនួន០៣កន្លែង នៅភូមិមណ្ឌល១ ភូមិស្ទឹងថ្មី ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ឱ្យផ្អាកសកម្មភាពបញ្ចូល ផ្ទេរ និងស្តុកទុកហ្គាសជាបណ្តោះអាសន្ន ដោយត្រូវរេីឧបករណ៍ផ្ទេរហ្គាសចេញពីទីតាំងលក់ (ផ្ទះថ្មក្រោមឈើលើ ផ្ទះល្វែង និងបន្ទប់បញ្ជូលហ្គាស)។
ក្រុមការងារបានតម្រូវឱ្យម្ចាស់ទីតាំងអាជីវកម្មដាក់ពាក្យសុំលិខិតអនុញ្ញាត ដែលត្រូវគោរពតាមលក្ខខណ្ឌ និងបទដ្ឋានបច្ចេកទេស អនុលោមតាមច្បាប់ជាធរមាន ៕
Wednesday, August 21, 2019
Home
ព័ត៌មានជាតិ
ទីតាំងលក់និងបញ្ចូលហ្គាសកំប៉ុងចំនួន០៣កន្លែង នៅក្នុងក្រុងនៃខេត្តសៀមរាប ត្រូវបានតម្រូវឲ្យផ្អាកសកម្មភាពបញ្ជូល និងស្តុកទុកហ្គាសក្នុងទីតាំងលក់
ទីតាំងលក់និងបញ្ចូលហ្គាសកំប៉ុងចំនួន០៣កន្លែង នៅក្នុងក្រុងនៃខេត្តសៀមរាប ត្រូវបានតម្រូវឲ្យផ្អាកសកម្មភាពបញ្ជូល និងស្តុកទុកហ្គាសក្នុងទីតាំងលក់
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment