ក្រុមហ៊ុន រ៉ាយស៍ នែតជ្រល ឌីវេឡុបម៉ិន មានគម្រោងវិនិយោគកែច្នៃសំរាម ផលិតអគ្គិសនី គម្រោងជីវឥន្ធនៈ និងអភិវឌ្ឍន៍ កំពង់ផែទូកទេសចរណ៍ទំនើប - BNP

Breaking

Tuesday, August 27, 2019

ក្រុមហ៊ុន រ៉ាយស៍ នែតជ្រល ឌីវេឡុបម៉ិន មានគម្រោងវិនិយោគកែច្នៃសំរាម ផលិតអគ្គិសនី គម្រោងជីវឥន្ធនៈ និងអភិវឌ្ឍន៍ កំពង់ផែទូកទេសចរណ៍ទំនើប

ខេត្តព្រះសីហនុ៖ លោក DATO MAH KASENG ប្រធានក្រុមហ៊ុន RIC NATURAL DEVELOPMEBT PLC និងក្រុមហ៊ុនវិនិយោគ បរទេសសឹង្ហបុរី និងម៉ាឡេស៊ី ចូលជួបពិភាក្សាការងារជាមួយ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក្នុងគោលបំណងវិនិយោគ លើគម្រោងកែច្នៃសំរាម ផលិតថាមពលអគ្គិសនី គម្រោងជីវឥន្ធនៈ និងអភិវឌ្ឍន៍កំពង់ផែទូកទេសចរណ៍ទំនើបនៅខេត្តព្រះសហនុ ព្រោះខេត្តព្រះសីហនុ កំពុងមានការទាក់ទាញភ្ញៀវទេសចរ ពិសេសភ្ញៀវទេសចរចិន ច្រើនជាងគេ ក្នុងចំណោមភ្ញៀវទេសចរបរទេស នារសៀលថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០១៩ ។

លោក DATO MAH KASENG បានបញ្ជាក់ថា ក្រុមហ៊ុនរបស់លោក មានគម្រោងវិនិយោគលើការកែច្នៃសំរាម ផលិតថាមពលអគ្គិសនី ហើយក្រុមហ៊ុនកំពុងដាក់ឱ្យដំណើរការនៅប្រទេសថៃទទួលបានជោគជ័យ និងកំពុងបង្កើតរោងចក្រផលិតអគ្គិសនី ចេញពីសំរាមនៅក្នុងប្រទេសឡាវ ។ ក្រុមហ៊ុនចង់មកធ្វើការកែច្នៃសំរាម ផលិតជាថាមពលអគ្គិសនីនៅខេត្ដព្រះសីហនុ ព្រោះការ វិនិយោគក្នុងខេត្តព្រះសីហនុ មានសន្ទុះកើនឡើង សំរាមក៏វាមានការកើនឡើងផងដែរ ទន្ទឹមនឹងការកែច្នៃសំរាម ក៏មានគម្រោងវិនិយោគជីវឥន្ធនៈនៅខេត្តព្រះសីហនុ ដោយក្រុមហ៊ុន (ម៉ាឡេស៊ី) និងគម្រោងអភិវឌ្ឍន៍កំពង់ផែទូកទេសចរណ៍ទំនើប ដោយក្រុមហ៊ុន (ប្រទេសសឹង្ហបុរី)។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ស្វាគមន៍ចំពោះគម្រោងវិនិយោគនៅខេត្តព្រះសីហនុ ព្រោះសំរាមនាពេលបច្ចុប្បន្ន ក្នុងមួយថ្ងៃមានជាង ១.០០០ តោន ហើយវានឹងអាចកើនឡើងបន្ថែមទៀត ក៏ប៉ុន្តែក្រុមហ៊ុនត្រូវសិក្សាគម្រោងឱ្យបានស៊ីជម្រៅអំពីទីផ្សារ ដើម្បីឈានទៅសម្រេចគោលដៅក្នុងការវិនិយោគកែច្នៃសំរាម ជាថាមពលអគ្គិសនីឱ្យមានប្រសិទ្ធិភាព ហើយមន្ត្រីរបស់យើងនឹងធ្វើការពិភាក្សាតាមជំនាញនីមួយៗ ដើម្បីឈានទៅអនុវត្តគម្រោងទាំង ០៣ខាងលើ ។

ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថាក្រុមហ៊ុនត្រូវសិក្សាអំពីសំរាម ដើម្បីផលិតថាមពលអគ្គិសនី ១៥០មេហ្កាវ៉ាត់ តើត្រូវប្រើប្រាស់សំរាមប៉ុន្មានតោន ដើម្បីយើងមានមូលដ្ឋានក្នុងការប្រមូលសំរាម និងឈានទៅបង្កើតរោងចក្រកែច្នៃសំរាម ផលិតថាមពលអគ្គិសនី ពិសេសក្រុមហ៊ុន មានប្រភពសេដ្ឋកិច្ចក្នុងការសាងសង់ រោងចក្រកែច្នៃសំរាម ។ ដោយឡែកចំពោះក្រុមហ៊ុនជីវឥន្ទនៈ ត្រូវសិក្សាទីផ្សា ដើម្បីធ្វើការក្រកួតប្រជែងជាមួយក្រុមហ៊ុន នានា នៅកម្ពុជាឱ្យមានតម្លាភាព និងការអភិវឌ្ឍផែទូកទេសចរណ៍ទំនើប បន្តពិភាក្សាជាមួយមន្ត្រីមន្ទីរទេសចរណ៍ ៕







No comments:

Post a Comment

Pages